ព័ត៌មានអន្ដរជាតិ
សិង្ហបុរី និង Zurich ជាប់ជាទីក្រុងចំណាយថ្លៃបំផុតលើពិភពលោក
បើយោងតាមការសិក្សារបស់ក្រុមហ៊ុន Economist Intelligence Unit បានឲ្យដឹងថា ទីក្រុងសិង្ហបុរី និងទីក្រុង Zurich របស់ប្រទេសស្វីស បានជាប់ជាទីក្រុងដែលមានការចំណាយថ្លៃបំផុតរបស់ពិភពលោកនៅឆ្នាំនេះ ។

នេះជាលើកទី ៩ ហើយក្នុងរយៈពេល ១១ ឆ្នាំ ដែលទីក្រុងរបស់ប្រទេសសិង្ហបុរីបានឈរក្នុងបញ្ជីកំពូលគេ ខណៈទីក្រុង Zurich របស់ប្រទេសស្វីស បានលោតចេញពីចំណាត់ថ្នាក់ទី ៦ របស់ខ្លួនកាលពីឆ្នាំមុន ។
ចំណែកទីក្រុងញូវយ៉ក បានធ្លាក់ចេញពីចំណាត់ថ្នាក់កំពូលមកកាន់លេខ ៣ វិញ រួមជាមួយនឹងទីក្រុងហ្សឺណែវ ស្របពេលទីក្រុងហុងកុង ធ្លាក់មកចំណាត់ថ្នាក់លេខ ៥ ។

(ទីក្រុង Zurich ប្រទេសស្វីស)
មូលហេតុដែលសិង្ហបុរីជាប់ចំណាត់ថ្នាក់កំពូលគេនេះ គឺដោយសារតែមានថ្លៃចំណាយខ្ពស់លើគ្រឿងទេស គ្រឿងស្រវឹង សំលៀកបំពាក់ និងជាម្ចាស់យានយន្តឯកជនច្រើនបំផុត ។ ចំណែកទីក្រុង Zurich ដែលជាប់លេខ ១ ដូចគ្នានោះ គឺមកពីមានរូបិយប័ណ្ណដ៏រឹងមាំ និងតម្លៃខ្ពស់សម្រាប់របស់របរប្រើប្រាស់ក្នុងផ្ទះ រួមជាមួយនឹងសកម្មភាពកម្សាន្តផងដែរ ។
គួរបញ្ជាក់ថា ចំពោះការស្ទង់មតិនេះត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១៤ ខែសីហា ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ដោយប្រៀបធៀបតម្លៃបុគ្គលជាង ៤០០ នៅទូទាំងផលិតផល និងសេវាកម្មជាង ២០០ នៅក្នុងទីក្រុងចំនួន ១៧៣ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNBC
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup


