ព័ត៌មានអន្ដរជាតិ
ព្រឹទ្ធសភាអាមេរិក រារាំងការផ្តល់មូលនិធិ ជួយដល់អ៊ុយក្រែន
សំណើរបស់សេតវិមានទៅកាន់ព្រឹទ្ធសភាដែលរួមបញ្ចូលថវិកាជាង ៦០ ពាន់លានដុល្លារសម្រាប់ទីក្រុងកៀវ ត្រូវរងបរាជ័យកាលពីថ្ងៃពុធ ដោយមិនទទួលបានសំឡេងគាំទ្រចាំបាច់ចំនួន ៦០ នោះទេ។

ការបោះឆ្នោតចុងក្រោយបានទទួលសំឡេងគាំទ្រត្រឹម ៤៩ និងប្រឆាំងរហូតដល់ ៥១ សំឡេង ខណៈព្រឹទ្ធសមាជិកឯករាជ្យលោក Bernie Sanders ដែលតែងតែបោះឆ្នោតឲ្យគណបក្សប្រជាធិបតេយ្យនោះ ស្រាប់តែពេលនេះ បានចូលរួមជាមួយគណបក្សសាធារណរដ្ឋទៅវិញ ។ ចំណែកមេដឹកនាំសំឡេងភាគច្រើនលោក Chuck Schumer ដែលជាអ្នកប្រជាធិបតេយ្យនៅញូវយ៉ក ក៏បោះឆ្នោតប្រឆាំងដែរ ។
ដើមឡើយ សេតវិមានបានស្នើសុំថវិកាចំនួន ១០៥ ពាន់លានដុល្លារជាជំនួយ “សន្តិសុខជាតិ” គ្រាមានអាសន្ន ប៉ុន្តែគណបក្សទាំងពីរ មានការខ្វែងគំនិតគ្នាម្តងហើយម្តងទៀតរឿងជំនួយនេះ ដោយគណបក្សសាធារណរដ្ឋចង់ឲ្យគណបក្សប្រជាធិបតេយ្យគិតគូរដល់បញ្ហាក្នុងប្រទេសសិន ជាជាងបែងចែកជំនួយទៅឲ្យអ៊ុយក្រែន តៃវ៉ាន់ និងអ៊ីស្រាអែល ។

នៅព្រឹកថ្ងៃពុធ ប្រធានាធិបតី ចូ បៃដិន បានជំរុញឲ្យព្រឹទ្ធសភាអនុម័តច្បាប់នេះ ដោយចោទប្រកាន់ក្រុមអ្នកសាធារណរដ្ឋថា ពួកគេចង់ឲ្យអ៊ុយក្រែនបរាជ័យនៅលើសមរភូមិ និងធ្វើឲ្យខូចសន្តិសុខជាតិ ។
លោក បៃដិន បានប្រាប់អ្នកយកព័ត៌មានថា “តាមពិត ពិភពលោកទាំងមូលកំពុងមើលឃើញថា តើអាមេរិកនឹងធ្វើអ្វី។ បើអាមេរិកមិនដឹកនាំទេ G7, សហភាពអឺរ៉ុប និងជប៉ុន ប្រហែលមិនបន្តគាំទ្រទីក្រុងកៀវបានឡើយ ហើយច្បាស់ជាប្រគល់ជ័យជម្នះជូនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ជាក់ជាមិនខាន”។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិកបានបញ្ជូនជំនួយជាង ១០០ ពាន់លានដុល្លារដល់ទីក្រុងកៀវ ចាប់តាំងពីជម្លោះជាមួយរុស្ស៊ីផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២២ រួមទាំងអាវុធ គ្រាប់រំសេវ ការផ្គត់ផ្គង់នានា ក៏ដូចជាសាច់ប្រាក់ ដើម្បីជំរុញរូបិយប័ណ្ណអ៊ុយក្រែន ក៏ដូចជាផ្តល់ប្រាក់សោធននិវត្តន៍ និងប្រាក់ខែដល់មន្ត្រីរដ្ឋផងដែរ ។
លើសពីនេះ រដ្ឋមន្ត្រីក្រសួងរតនាគារលោកស្រី Janet Yellen បានអះអាងកាលពីថ្ងៃអង្គារថា អ៊ុយក្រែននឹងចាញ់សង្គ្រាម បើគ្មានមូលនិធិបន្ថែម ហើយនេះនឹងក្លាយជាកំហុសទាំងស្រុងរបស់ទីក្រុងវ៉ាស៊ីនតោន ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ សេតវិមានសារភាពចំៗថា អាមេរិក ជិតអស់លុយជួយដល់ អ៊ុយក្រែន ហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


