ព័ត៌មានអន្ដរជាតិ
កូនប្រុសនាយសេនាធិការកងទ័ព អ៊ីស្រាអែល ស្លាប់ក្រោមកណ្ដាប់ដៃ ក្រុមហាម៉ាស ក្នុងការប្រយុទ្ធគ្នានៅហ្គាហ្សា
មេដឹកនាំគណបក្សរួបរួមជាតិអ៊ីស្រាអែលលោក Benny Gantz បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កូនប្រុសរបស់លោក Gadi Eizenkot នាយសេនាធិការកងទ័ពអ៊ីស្រាអែល ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាជាមួយក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ។

យោធាអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា លោក Meir Eizenkot អាយុ ២៥ ឆ្នាំស្ថិតក្នុងចំណោមទាហាន ២ នាក់ដែលស្លាប់បាត់បង់ជីវិតនៅក្នុងការប្រយុទ្ធគ្នានៅភាគខាងជើង និងភាគខាងត្បូងនៃតំបន់ហ្គាហ្សា ខណៈទាហាន ២ នាក់ផ្សេងទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ។
ទន្ទឹមនោះ ក្រោយការស្លាប់បាត់បង់ជីវិតរបស់ទាហាន ២ រូបនេះហើយ នាំឲ្យចំនួនស្លាប់សរុបរបស់ទាហានអ៊ីស្រាអែលឡើងដល់ ៤១៦ នាក់ហើយ ចាប់តាំងពីព្រឹត្តិការណ៍វាយប្រហារមិនធ្លាប់មានពីមុនមករបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ។
ភាពតានតឹងនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងសាជាថ្មី បន្ទាប់ពីក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសបានបើកការវាយប្រហារដោយបាញ់គ្រាប់រ៉ុកកែតយ៉ាងសន្ធាប់ និងគួរឲ្យភ្ញាក់ផ្អើលចេញពីតំបន់ហ្គាហ្សាស្ទ្រីបមកលើទឹកដីនៃប្រទេសអ៊ីស្រាអែលដោយបានសម្លាប់មនុស្សប្រមាណ ១,២០០ នាក់ ។

ជាការឆ្លើយតប អ៊ីស្រាអែលបានបើកការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃទៅលើតំបន់ហ្គាហ្សាស្ទ្រីប ក៏ដូចជាធ្វើការបិទតំបន់នោះទាំងស្រុងផងដែរ ហើយថែមទាំងកាត់ផ្តាច់ទឹក អគ្គិសនី ស្បៀងអាហារ ថ្នាំសង្កូវ និងជំនួយមនុស្សធម៌ផ្សេងៗមិនឲ្យទៅដល់ដៃជនស៊ីវិលឡើយ ។
រហូតមកដល់ពេលនេះ ជនស៊ីវិលជាង ១៧,១០០ នាក់ត្រូវបានសម្លាប់ ដោយក្នុងនោះភាគច្រើនជាកុមារ និងស្ត្រី ហើយក្រៅពីចំនួនអ្នកស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ៤៦,០០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Daily Sabah
ចុចអាន ៖ តុលាការ ICC កំពុងតាមចាប់ចំណុចឧក្រិដ្ឋកម្មសង្គ្រាមរបស់ អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


