ព័ត៌មានអន្ដរជាតិ
តុលាការ ICC កំពុងតាមចាប់ចំណុចឧក្រិដ្ឋកម្មសង្គ្រាមរបស់ អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា
ប្រធានរដ្ឋអាជ្ញារបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) លោក Karim Khan បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រសិនបើអ៊ីស្រាអែលពិតជាមានចេតនាក្នុងការរារាំងមិនឲ្យមានការផ្ដល់ជំនួយទៅដល់ដៃជនស៊ីវិលនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបមែននោះ តុលាការ ICC ក៏អាចចាត់ទុកចំណុចនេះជាឧក្រិដ្ឋកម្មសង្គ្រាមផងដែរ ។

លោក Karim Khan បាននិយាយនៅលើបណ្ដាញសង្គម X ថា ច្បាស់ណាស់ វានឹងក្លាយជាឧក្រិដ្ឋកម្មសង្គ្រាម ប្រសិនបើអ៊ីស្រាអែលពិតជាមានចេតនារារាំងជំនួយមនុស្សធម៌មិនឲ្យទៅដល់ដៃជនស៊ីវិលនៅតំបន់ហ្គាហ្សាមែននោះ ដូច្នេះវានឹងសម្លាប់ពលរដ្ឋនៅទីនោះជាក់ជាមិនខាន ព្រោះពួកគេពិតជាត្រូវការជំនួយជាបន្ទាន់ ។
ស្របពេលជាមួយគ្នានេះ ការអះអាងរបស់លោក Karim Khan ក៏មិនខុសគ្នាពីការលើកឡើងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នោះទេ ពោលលោកអំពាវឲ្យយកមាត្រា ៩៩ នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិទៅប្រើប្រាស់ក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ។

ក្នុងមាត្រា ៩៩ នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិបានចែងថា នឹងអនុញ្ញាតឲ្យក្រុមប្រឹក្សាសន្តិសុខយកចិត្តទុកដាក់តាមគោលគំនិតរបស់អគ្គលេខាធិការអង្គការសហប្រជាតិចំពោះការការពារមហន្តរាយ ការថែរក្សាសន្តិភាព និងសន្តិសុខពិភពលោក ។ ម្យ៉ាងទៀត មាត្រានេះក៏ខានប្រើអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយដែរ ដូច្នេះអាចថា វាជាពេលវេលាស័ក្កិសមក្នុងការប្រើប្រាស់សម្រាប់ក្នុងដំណាក់កាលសង្គ្រាមមួយនេះ ។
ភាពតានតឹងនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងសាជាថ្មី បន្ទាប់ពីក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសបានបើកការវាយប្រហារដោយបាញ់គ្រាប់រ៉ុកកែតយ៉ាងសន្ធាប់ និងគួរឲ្យភ្ញាក់ផ្អើលចេញពីតំបន់ហ្គាហ្សាស្ទ្រីបមកលើទឹកដីនៃប្រទេសអ៊ីស្រាអែលដោយបានសម្លាប់មនុស្សប្រមាណ ១,២០០ នាក់ ។

ជាការឆ្លើយតប អ៊ីស្រាអែលបានបើកការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃទៅលើតំបន់ហ្គាហ្សាស្ទ្រីប ក៏ដូចជាធ្វើការបិទតំបន់នោះទាំងស្រុងផងដែរ ហើយថែមទាំងកាត់ផ្តាច់ទឹក អគ្គិសនី ស្បៀងអាហារ ថ្នាំសង្កូវ និងជំនួយមនុស្សធម៌ផ្សេងៗមិនដល់ដៃជនស៊ីវិលឡើយ ។
រហូតមកដល់ពេលនេះ ជនស៊ីវិលជាង ១៧,១០០ នាក់ត្រូវបានសម្លាប់ ដោយក្នុងនោះភាគច្រើនជាកុមារ និងស្ត្រី ខណៈក្រៅពីចំនួនអ្នកស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ៤៦,០០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ លម្អិតសង្គ្រាម អ៊ីស្រាអែល-ហាម៉ាស ក្នុងរយៈពេល ២ ខែមកនេះ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


