Connect with us

ព័ត៌មានអន្ដរជាតិ

លោក Blinken៖ អាមេរិក មានផែនការជាក់លាក់ សម្រាប់អនាគតរបស់ អ៊ុយក្រែន

បានផុស

នៅ

ក្នុងសន្និសីទសារព័ត៌មានចុងឆ្នាំនៅក្រសួងការបរទេសអាមេរិក កាលពីថ្ងៃពុធទី២០ខែធ្នូ, លោក Antony Blinken និយាយថា ទីក្រុងវ៉ាស៊ីនតោន មានយុទ្ធសាស្ត្រជាក់លាក់សម្រាប់អនាគតរបស់អ៊ុយក្រែន ប៉ុន្តែទន្ទឹមនោះ លោកក៏បានព្រមានដែរថា ការគាំទ្រផ្នែកហិរញ្ញវត្ថុកំពុងស្តួចស្តើងទៅៗ ព្រោះកញ្ចប់ជំនួយនៅសភា នៅជាប់គាំងនៅឡើយ។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken (រូបថត៖ Xinhua)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសន្និសីទដដែលនោះ លោកលើកឡើងថា ២០២៣ គឺជាឆ្នាំនៃការសាកល្បងដ៏ធំមួយសម្រាប់ទីក្រុងវ៉ាស៊ីនតោន ព្រោះតែខ្លួនត្រូវដោះស្រាយបញ្ហាប្រឈមជាសកលយ៉ាងច្រើន ដូចជានៅអ៊ុយក្រែន ហ្គាហ្សា និងកន្លែងផ្សេងទៀត។

ប៉ុន្តែដោយសារតែ សហរដ្ឋអាមេរិក បានចេញមុខគាំទ្រគាំទ្រទីក្រុងកៀវដោយឥតងាករេ ក្នុងជម្លោះរយៈពេលជិតពីរឆ្នាំជាមួយរុស្ស៊ីមកហើយនោះ លោក Blinken បានបញ្ជាក់ទៅអ្នកសារព័ត៌មានថា ទីក្រុងវ៉ាស៊ីនតោន មានយុទ្ធសាស្ត្រច្បាស់លាស់បំផុត សម្រាប់អនាគតអ៊ុយក្រែន។

លោក​និយាយ​ថា “​យើង​មាន​ផែនការ​ជាក់លាក់​មួយ ​ដើម្បីធានា​ថា ​អ៊ុយក្រែន​អាច​ងើបឈរដោយខ្លួនឯង​ខាង​ផ្នែក​យោធា សេដ្ឋកិច្ច និង​ប្រជាធិបតេយ្យ​ដោយមិនចាំបាច់ពឹងអ្នកដទៃ ដូច្នេះ​កម្រិត​នៃ​ការ​គាំទ្រ​និង​ជំនួយ​ទាំងនេះ​ ច្បាស់ជា​លែង​ចាំបាច់​ទៀត​ហើយ”។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken (រូបថត៖ Bloomberg)

ទោះបីជាយ៉ាងណាក៏ដោយ រឿងមួយដែលលោកលើកឡើងគឺថា “ត្រូវផ្តល់ជំនួយហិរញ្ញវត្ថុបន្ថែមទៀតសម្រាប់អ៊ុយក្រែន ដើម្បីឲ្យទីក្រុងកៀវ អាចឆ្លើយតបនឹងបញ្ហាប្រឈមភ្លាមៗរបស់ខ្លួន។ យើងត្រូវតែជួយអ៊ុយក្រែនឲ្យឆ្លងកាត់ដំណាក់កាលបន្ទាប់ ឆ្លងកាត់រដូវរងា ឆ្លងកាត់និទាឃរដូវ និងរដូវក្តៅ។ ​ខ្ញុំ​ក៏​ចង់ឲ្យ​ពួកគេ ​មាន​ផែនការ​ផ្ទាល់​ខ្លួន សម្រាប់ពេល​បន្តដែរ”។

មកទល់ពេលនេះ គណបក្សប្រជាធិបតេយ្យ និងសូម្បីតែប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី មិនមានទឹកមាត់ប្រៃបញ្ចុះបញ្ចូលគណបក្សសាធារណរដ្ឋនៅក្នុងសភាអាមេរិក ឲ្យឯកភាពលើកញ្ចប់ជំនួយយោធាទឹកប្រាក់៥០ពាន់លានដុល្លារសម្រាប់ទីក្រុងកៀវទេ។

ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី (រូបថត៖ AP)

យ៉ាងណា លោក Blinken បញ្ជាក់ថា អាមេរិកនឹងទៅរកប្រទេសផ្សេងឲ្យជួយផ្តល់ការគាំទ្របន្ថែមទៀតដល់ទីក្រុងកៀវ ហើយធានាថា រុស្ស៊ី នឹងចាញ់សង្គ្រាម។

សូមបញ្ជាក់ជាថ្មី នៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២ រុស្ស៊ី បានបើកប្រតិបត្តិការយោធាពិសេសក្នុងប្រទេសអ៊ុយក្រែន ក្នុងគោលបំណងរំដោះតំបន់ Donbass ព្រោះថាបើយោងតាមភាគីរុស្ស៊ី, នៅទីនោះប្រជាជននៃសាធារណរដ្ឋ Donetsk និង Lugansk បានរស់នៅក្រោមគ្រាប់ផ្លោងរបស់កងកម្លាំងទីក្រុងកៀវ សឹងរាល់ថ្ងៃ។ មិនត្រឹមប៉ុណ្ណឹង ទីក្រុងមូស្គូថែមទាំងអះអាងដែរថា ខ្លួនចង់លុបបំបាត់មនោគមវិជ្ជាណាស៊ី ក៏ដូចជាភាពគ្មានយោធារបស់អ៊ុយក្រែន ទៀតផង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក Blinken ៖ ការប្រកួតប្រជែងរបស់ អាមេរិក ជាមួយចិន និងរុស្ស៊ី ជា សញ្ញាបញ្ចប់សណ្ដាប់ធ្នាប់ពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម