Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់សមាជិកឆ្មាំសមុទ្រ ជប៉ុន ៥ នាក់ និងរបួសធ្ងន់ម្នាក់ក្នុងឧបទ្ទវហេតុយន្តហោះបុកគ្នា

បានផុស

នៅ

យន្តហោះរបស់ Japan Airlines ប្រភេទ Airbus A350 មួយគ្រឿងបានផ្ទុះឆេះនៅលើផ្លូវរត់នៅឯអាកាសយានដ្ឋាន Haneda នៃទីក្រុងតូក្យូ នៅថ្ងៃអង្គារ នេះ បន្ទាប់ពីបានបុកគ្នានៅលើដីជាមួយនឹងយន្តហោះឆ្មាំសមុទ្រជប៉ុន។អ្នកដំណើរសរុបចំនួន ៣៦៧ នាក់ និងសមាជិកនាវិក ១២ នាក់នៅលើយន្តហោះនេះ ត្រូវបានជម្លៀសចេញដោយសុវត្ថិភាពតាមរយៈច្រកសង្គ្រោះបន្ទាន់ ហើយហោចណាស់មនុស្ស ១៧ នាក់បានរងរបួស នេះបើយោងតាមការរាយការណ៍ពីទូរទស្សន៍ NHK ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ ត្បិតតែអ្នកដំណើររបស់យន្តហោះ Airbus A350 ត្រូវបានសង្គ្រោះ ប៉ុន្តែសម្រាប់មនុស្ស ៥នាក់ក្នុងចំណោម ៦នាក់ នៅលើយន្តហោះឆ្មាំឆ្នេរសមុទ្របានស្លាប់ ហើយម្នាក់ដែលមានជីវិតនោះ ត្រូវបានគេរាយការណ៍ថា ជាប្រធានក្រុមរងរបួសធ្ងន់ធ្ងរ។

នាយករដ្ឋមន្ត្រី Fumio Kishida បាននិយាយថា វាជារឿងអកុសលណាស់ ដែលសមាជិកឆ្មាំឆ្នេរសមុទ្រទាំង៥នាក់បានស្លាប់ក្នុងឧបទ្ទវហេតុនេះ ដោយបានចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រ និងនិយាយថា លោកមានការគោរពយ៉ាងខ្លាំងចំពោះកាតព្វកិច្ចដ៏រឹងមាំរបស់ពួកគេ ក្នុងការជួយជនរងគ្រោះដោយគ្រោះរញ្ជួយដី។សមាជិកទាំង៥នាក់ដែលបានស្លាប់ក្នុងឧបទ្ទវហេតុនេះរួមមាន Nobuyuki Tahara អាយុ ៤១ ឆ្នាំ, Yoshiki Ishida អាយុ ២៧ឆ្នាំ, Wataru Tatewaki អាយុ ៣៩ ឆ្នាំ, Makoto Uno អាយុ ៤៧ ឆ្នាំ និង Shigeaki Kato អាយុ ៥៦ ឆ្នាំ។

សូមជម្រាបផងដែរថា ឧបទ្ទវហេតុនេះបានកើតឡើងក្នុងអំឡុងពេលនៃការធ្វើដំណើរដ៏មមាញឹកបំផុតប្រចាំឆ្នាំ ដោយជនជាតិជប៉ុនរាប់លាននាក់បានធ្វើដំណើរទៅ-មក ពីស្រុកកំណើតរបស់ពួកគេក្នុងថ្ងៃឈប់សម្រាកឆ្នាំថ្មី។ ជាមួយគ្នានេះ Haneda គឺជាព្រលានយន្តហោះដែលមមាញឹកបំផុតរបស់ប្រទេសជប៉ុន ដែលបម្រើអ្នកដំណើរជិត ៩០ លាននាក់ក្នុងឆ្នាំ ២០១៩ មុនពេលការផ្ទុះឡើងនៃ COVID-19 ។ វាជាមជ្ឈមណ្ឌលសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines, All Nippon Airways និងក្រុមហ៊ុនអាកាសចរណ៍តូចៗជាច្រើនទៀត ៕

ប្រែសម្រួលដោយ: កុសល

ប្រភព: japantimes

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម