ព័ត៌មានអន្ដរជាតិ
UN អំពាវនាវឲ្យគ្រប់ភាគី អត់ធ្មត់សង្កត់ចិត្ត ក្រោយការធ្វើឃាត អនុប្រធានក្រុមហាម៉ាស
នៅថ្ងៃពុធទី៣ខែមករា អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានជំរុញឲ្យគ្រប់ភាគី ត្រូវមានការអត់ធ្មត់សង្កត់ចិត្តខ្លាំងបំផុត បន្ទាប់ពីការធ្វើឃាតអនុប្រធានក្រុមហាម៉ាសលោក Saleh Aouri នៅក្នុងប្រទេសលីបង់។
ក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យ UN លោកស្រី Florencia Soto Nino និយាយថា “លោកអគ្គលេខាធិការ បានជំរុញឲ្យភាគីទាំងអស់ ត្រូវអត់ធ្មត់ឲ្យមែនទែន និងចាត់វិធានការជាបន្ទាន់គ្រប់បែបយ៉ាង ដើម្បីបន្ថយភាពតានតឹងនៅក្នុងតំបន់”។

លោកស្រីលើកឡើងថា “UN សូមអំពាវនាវដល់សមាជិកសហគមន៍អន្តរជាតិទាំងអស់ ត្រូវធ្វើគ្រប់យ៉ាងតាមលទ្ធភាព ដើម្បីទប់ស្កាត់ការកើនឡើងនៃស្ថានការណ៍។ យើងមិនចង់បានសកម្មភាពរោលរាលណាមួយដែលអាចបង្កឲ្យមានអំពើហិង្សាបន្ថែមទៀតនោះទេ”។
សូមបញ្ជាក់ជាថ្មី លោក Aouri ត្រូវបានសម្លាប់ ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែល ទៅលើការិយាល័យរបស់ក្រុម ហាម៉ាស នៅក្រុង Mecherfeh ភាគខាងត្បូងរដ្ឋធានីបេរូត។

មនុស្សចំនួន៦នាក់បានស្លាប់ក្នុងហេតុការណ៍នោះ ហើយក្រុមប្រដាប់អាវុធប៉ាឡេស្ទីនក៏បញ្ជាក់ដែរថា មេបញ្ជាការពីររូបនៃកងពល Qassam របស់ខ្លួន ក៏ត្រូវបានសម្លាប់ដែរ។
Aouri គឺជាមេដឹកនាំក្រុមហាម៉ាសជាន់ខ្ពស់បំផុត ដែលត្រូវអ៊ីស្រាអែលសម្លាប់ ចាប់តាំងពីការផ្ទុះជម្លោះដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ នៅតំបន់ហ្គាហ្សា។
ភ្លាមៗ ភាពតានតឹងក៏បានផ្ទុះឡើងនៅតាមព្រំដែន លីបង់-អ៊ីស្រាអែល ពោលគឺមានការបាញ់តដៃគ្នាឥតឈប់រវាងកងកម្លាំងអ៊ីស្រាអែលនិងក្រុមហេសបូឡា ដែលជាការប្រយុទ្ធគ្នាខ្លាំងដៃបំផុត ចាប់តាំងពីភាគីទាំងពីរ ប្រយុទ្ធគ្នាក្នុងសង្គ្រាមទ្រង់ទ្រាយធំឆ្នាំ២០០៦៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Anadolu
ចុចអាន៖ ឡើងកម្តៅកាន់តែខ្លាំង! អនុប្រធានក្រុមហាម៉ាស ត្រូវគេធ្វើឃាតនៅប្រទេស លីបង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


