ព័ត៌មានអន្ដរជាតិ
ស្រ្តីថៃ មហាសំណាង រួចជីវិតពីការផ្ទុះរោងចក្រកាំជ្រួច ព្រោះចេញមកផ្ទះមួយភ្លែត យកលុយឲ្យកូនចាយ
មនុស្ស២៣នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍ផ្ទុះរោងចក្រផលិតកាំជ្រួចនៅខេត្ត Suphanburi ប្រទេសថៃ ប៉ុន្តែកម្មការិនីម្នាក់មានសំណាង រួចផុតពីសេចក្តីស្លាប់ ដោយសារតែនាងចេញទៅផ្ទះ ដើម្បីយកលុយឲ្យកូនចាយ។

តាមការចុះផ្សាយរបស់ Thai PBS, កម្មការិនីរូបនេះមានឈ្មោះ Namfon Boonklom ហើយនាងនិយាយថា មុនពេលហេតុការណ៍កើតឡើងប៉ុន្មាននាទី នាងបានចេញពីរោងចក្រទៅផ្ទះដើម្បីយកលុយឲ្យកូនចាយ ព្រោះកូនទូរស័ព្ទមកសុំលុយពេក។
នេះអាចថាអាយុមិនទាន់អស់ ព្រោះបើតាមសម្តីរបស់នាង រាល់ដងកូនរបស់នាងតែងតែងមកដល់រោងចក្រដើម្បីសុំលុយ ប៉ុន្តែនៅថ្ងៃកើតហេតុ ស្រាប់តែកូនទូរស័ព្ទមកសុំលុយម្តងហើយម្តងទៀតខុសពីរាល់ដង ទើបនាងសម្រេចចិត្តចេញទៅផ្ទះតែម្តង។

ពេលមកដល់ផ្ទះមួយភ្លែត កូនម្នាក់ទៀតបានទូរស័ព្ទមកម្តាយដើម្បីសួរនាំ ហើយក៏បានជូនដំណឹងអំពីហេតុការណ៍ខាងលើ ទើបបង្កការភ្ញាក់ផ្អើលតែម្តង។
យ៉ាងនេះក្តី Namfon បានបាត់បង់ម្តាយជាទីស្រឡាញ់និងសាច់ញាតិផ្សេងទៀត ព្រោះថា ក្នុងរោងចក្រនេះ ភាគច្រើនមានមនុស្សធ្វើការទាំងគ្រួសារៗ តែម្តង។

សូមបញ្ជាក់ជាថ្មី ហេតុការណ៍ផ្ទុះរោងចក្រកាំជ្រួច បានកើតឡើងនាម៉ោង៣:៣០នាទីរសៀល ថ្ងៃអង្គារទី១៧ខែមករា ក្នុងភូមិ Ban Khoi Ngam នៃទីប្រជុំជន Tambon Sala Khao របស់ស្រុក Muang ក្នុងខេត្ត Suphanburi។
តាមធម្មតា រោងចក្រនេះមានកម្មករធ្វើការប្រមាណ៣០នាក់ ប៉ុន្តែនៅថ្ងៃកើតហេតុ មានកម្មករតែ២៣នាក់ប៉ុណ្ណោះ ដែលធ្វើការខាងក្នុង។

អ្នកភូមិបានប្រាប់ទៅកាន់សារព័ត៌មាន Khaosod ថា ក្នុងចំណោមអ្នកស្លាប់ទាំង ២៣នាក់នោះ ក៏មានប្រពន្ធ និងកូនម្នាក់ របស់ថៅកែរោងចក្រផងដែរ។
រោងចក្រនេះមានលិខិតអនុញ្ញាតឲ្យបើកដំណើរការត្រឹមត្រូវ ហើយត្បិតតែវាត្រូវបានសាងសង់ឡើងនៅឆ្ងាយពីផ្ទះប្រជាពលរដ្ឋក៏ពិតមែន ប៉ុន្តែសំឡេងផ្ទុះដ៏ខ្លាំង បណ្តាលឲ្យអ្នកភូមិភ័យរន្ធត់គ្រប់ៗគ្នា។

អាជ្ញាធរមូលដ្ឋានអះអាងថា សាកសពមនុស្សមួយចំនួនមើលលែងស្គាល់ហើយ ព្រោះថាសាកសពត្រូវបែកជាបំណែក ហើយខ្លះខ្ទាត៥០ម៉ែត្រចូលវាលស្រែឯណោះ។
ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុពិតនៃការផ្ទុះ មិនទាន់មាននរណាដឹងនៅឡើយទេ ខណៈភ្នាក់ងារនានា កំពុងចាប់ផ្តើមការស៊ើបអង្កេត៕
អត្ថបទ៖ សុខ សុវណ្ណ
អត្ថបទ៖ លម្អិតហេតុការណ៍ ផ្ទុះរោងចក្រកាំជ្រួចនៅថៃ ស្លាប់មនុស្ស ២៣នាក់
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


