ព័ត៌មានអន្ដរជាតិ
បុរសថៃ ជាប់គុក ៥០ឆ្នាំ ដោយសារបង្ហោះ Facebook ប្រមាថព្រះមហាក្សត្រ
តាមការចុះផ្សាយរបស់បាងកកប៉ុស្តិ៍កាលពីថ្ងៃព្រហស្បតិ៍ទី១៨ខែមករា តុលាការថៃ បានកាត់ទោសបុរសម្នាក់ ដាក់ពន្ធនាគារ៥០ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ ដែលជាការកាត់ទោសជាប់ពន្ធនាគារយូរបំផុត ក្រោមច្បាប់នេះ។

ដំបូងឡើយ បុរសឈ្មោះ Mongkol Thirakot អាយុ៣០ឆ្នាំ ត្រូវបានកាត់ទោសជាប់ពន្ធនាគារត្រឹម២៨ឆ្នាំប៉ុណ្ណោះ ពាក់ព័ន្ធការបង្ហោះមិនសមរម្យលើ Facebook កាលពី៣ឆ្នាំមុន ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ តុលាការបានបន្ថែមទោសដាក់ពន្ធនាគារ ២២ឆ្នាំទៀត។
ទោះបីជាយ៉ាងណាក៏ដោយ ក្នុងសវនាការ ចៅក្រមនិយាយថា លោកបានបន្ថយទោស Thirakot មួយភាគបីរួចទៅហើយ ដោយសារតែចុងចោទ ព្រមសហការជាមួយតុលាការ។

តាមមាត្រា១១២នៃច្បាប់ប្រមាថព្រះមហាក្សត្រថៃ អ្នកល្មើសត្រូវផ្តន្ទាទោសដាក់ពន្ធនាគារយ៉ាងតិច៣ឆ្នាំ និងអតិបរមា១៥ឆ្នាំសម្រាប់ការចោទប្រកាន់នីមួយៗ។
សាលាឧទ្ធរណ៍រកឃើញថា ចុងចោទមានទោសចំនួន១១ករណីទៀត បន្ថែមពីលើទោសចាស់ ហើយបើតាមការបូកសរុបទោសនីមួយៗចូលគ្នា បណ្តាលឲ្យគាត់ត្រូវជាប់ពន្ធនាគារសរុប ៥០ឆ្នាំ។ យ៉ាងណា មេធាវី របស់ចុងចោទ កំពុងដាក់សំណើសុំឲ្យនៅក្រោឃុំ។
សូមជម្រាបថា លោក Mongkol ត្រូវបានចាប់ខ្លួនកាលពីខែមេសា ឆ្នាំ ២០២១ បន្ទាប់ពីធ្វើកូដកម្មអត់អាហារនៅខេត្តឈៀងរ៉ៃ ដើម្បីទាមទារសិទ្ធិឲ្យនៅក្រៅឃុំសម្រាប់អ្នកទោសនយោបាយនៅក្នុងករណីស្រដៀងគ្នានេះ។
យោងតាមទិន្នន័យពីក្រុមមេធាវីថៃដើម្បីសិទ្ធិមនុស្សគិតត្រឹមថ្ងៃទី៣១ខែធ្នូឆ្នាំមុន មនុស្សចំនួន ១៩៣៨នាក់ ត្រូវបានកាត់ទោសពីបទចូលរួមនយោបាយ និងការបញ្ចេញមតិចាប់តាំងពីផ្ទុះបាតុកម្ម Free Youth ក្នុងខែកក្កដា ឆ្នាំ ២០២០៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ស្តេចថៃ កាត់បន្ថយទោសជាប់ពន្ធនាគាររបស់លោក ថាក់ស៊ីន មកត្រឹម១ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៤ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


