ព័ត៌មានអន្ដរជាតិ
ទ្រនិចនាឡិកា Doomsday Clock រំកិលជិតដល់ពេល ពិភពលោកត្រូវវិនាស
ពេលនេះទ្រនិចនាឡិកាថ្ងៃអវសានពិភពលោក “Doomsday Clock” បានរំកិលទៅមុខជិតដល់ពេលពាក់កណ្តាលអាធ្រាត្រហើយ ពោលគឺនៅសល់ត្រឹមតែ៩០វិនាទីទៀតប៉ុណ្ណោះ ដែលនាំឲ្យមនុស្សទូទាំងសកល ភិតភ័យយ៉ាងខ្លាំង។

ទ្រនិចរបស់ Doomsday Clock ឬគេអាចនិយាយបានថាជានាឡិកាកំណត់ជោគវាសនាពិភពលោក គឺកំណត់យកពាក់កណ្តាលអាធ្រាត្រជានាទីអវសានរបស់ភពផែនដី ដូច្នេះបើ ទ្រនិចរបស់វា វាត់ដល់ពាក់កណ្តាលអាធ្រាត្រហើយនោះ មានន័យថា ពិភពលោក ដល់ពេលត្រូវវិនាសហើយ ប៉ុន្តែបើស្ថានការណ៍ធូរស្រាល ទ្រនិចនាឡិកានឹងរំកិលមកក្រោយវិញ។
ក្រុមអ្នកវិទ្យាសាស្រ្ត អះអាងថា ការដែលពួកគេរំកិលទ្រនិចនាឡិកានេះទៅមុខកាលពីឆ្នាំ២០២៣ ព្រោះតែកត្តាហានិភ័យមួយចំនួនដូចជាការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរ សង្គ្រាមអ៊ុយក្រែន និងបម្រែបម្រួលអាកាសធាតុ ហើយក្នុងសេចក្តីប្រកាសឆ្នាំ២០២៤របស់ខ្លួន ក្រុមអ្នកវិទ្យាសាស្រ្ត Bulletin និយាយថា ប្រទេសចិន រុស្ស៊ី និងសហរដ្ឋអាមេរិក បានចំណាយប្រាក់យ៉ាងច្រើនសន្ធឹក ដើម្បីពង្រីកឬធ្វើទំនើបកម្មឃ្លាំងអាវុធនុយក្លេអ៊ែររបស់ពួកគេ ហើយបើមានការគិតខុស ឬគណនាខុសតែបន្តិច នោះគ្រោះថ្នាក់នៃសង្គ្រាមនុយក្លេអ៊ែរ ច្បាស់ជាផ្ទុះឡើងជាក់ជាមិនខាន។
លើសពីនេះ ពិភពលោក ក៏កំពុងញាំញីដោយសង្គ្រាមសឹងគ្រប់ទីកន្លែង ក៏ដូចជាការប្រកួតប្រជែងអំណាចរវាងប្រទេសធំៗផងដែរ។

សូមបញ្ជាក់, Doomsday Clock ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៧ ដោយ J Robert Oppenheimer ចំណែកការបង្កើតក្រុមអ្នកប្រាជ្ញវិទ្យាសាស្ត្រ Bulletin of the Atomic Scientists គឺដើម្បីតាមដាននិងវាយតម្លៃអំពីពេលវេលានៃទីអវសាន្តពិភពលោក ហើយអ្នកវិទ្យាសាស្រ្ត បានកំណត់ទ្រនិចនាឡិកានេះជារៀងរាល់ឆ្នាំ។
មុននោះពីរឆ្នាំពោលគឺចុងបញ្ចប់សង្គ្រាមលោកលើកទី២ ពួកគេបានមើលឃើញ ផលលំបាកពីការទម្លាក់គ្រាប់បែកបរមាណូលើទីក្រុងជប៉ុន Hiroshima និង Nagasaki ទើបពួកគេចង់ដាស់តឿនដល់សាធារណជន ព្រមទាំងដាក់សម្ពាធលើមេដឹកនាំពិភពលោកឲ្យប្រាកដថា អាវុធនុយក្លេអ៊ែរនិងមិនត្រូវបានប្រើប្រាស់ម្តងទៀតទេ។
ក្នុងឆ្នាំ១៩៥៣ ទ្រនិចនាឡិកានេះ ក៏បានរំកិលជិតដល់ពេលពាក់កណ្តាលអាធ្រាត្រដែរ ពោលគឺនៅខ្វះតែ២នាទីប៉ុណ្ណោះ ដោយកាលនោះ គឺពាក់ព័ន្ធនឹងការធ្វើតេស្តគ្រាប់បែកអ៊ីដ្រូសែន របស់អាមេរិក ប៉ុន្តែមកដល់ឆ្នាំ១៩៩១ ទ្រនិចនាឡិកា ត្រូវបានគេរំកិលមកក្រោយវិញ (ខ្វះ១៧នាទីទើបដល់ពាក់កណ្តាលអាធ្រាត្រ) ដោយសារស្ថានការណ៍ពិភពលោក ហាក់ធូរស្រាលក្រោយបញ្ចប់សង្គ្រាមត្រជាក់៕

អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ឆ្នាំ២០២៤ ទើបបាន១សប្តាហ៍ តែពិភពលោក ជួបរឿងរន្ធត់ដល់ទៅ ៥
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


