ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ជំរុញអ្នកសាធារណរដ្ឋ រារាំងព្រឹទ្ធសភា កុំឲ្យផ្តល់ជំនួយទៅ អ៊ុយក្រែន ដាច់ខាត
Reuters រាយការណ៍ថា អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអំពាវនាវឲ្យគណបក្សសាធារណរដ្ឋ រារាំងច្បាប់ថវិកាដែលស្នើឡើងដោយព្រឹទ្ធសភា ដោយក្នុងនោះរួមមានទាំងជំនួយទឹកប្រាក់៦០ពាន់លានដុល្លារ ដល់អ៊ុយក្រែនផងដែរ។

លោក ត្រាំ បានផ្ញើសារទៅកាន់អ្នកសាធារណរដ្ឋកាលពីថ្ងៃទី៥ខែកុម្ភៈថា “កុំល្ងង់ពេក! យើងត្រូវការច្បាប់អន្តោប្រវេសន៍និងព្រំដែនដាច់ដោយឡែក។ កញ្ចប់ថវិកានោះ មិនគួរចងភ្ជាប់ជាមួយជំនួយបរទេសឡើយ ទោះក្នុងទម្រង់ណាក៏ដោយ!”។
ចំពោះច្បាប់ខាងលើ, ថវិកាចំនួន១១៨ពាន់លានដុល្លារ កំពុងស្ថិតក្នុងសេចក្តីព្រាងរបស់ព្រឹទ្ធសភាអាមេរិក ដោយទាំងនោះត្រូវបែងចែកដូចជា ២០.២៣ពាន់លានដុល្លារសម្រាប់រឹតបន្តឹងសន្តិសុខព្រំដែន, ៦០ពាន់លានដុល្លារសម្រាប់ជំនួយដល់អ៊ុយក្រែន, ១៤.១ពាន់លានដុល្លារសម្រាប់ជំនួយសន្តិសុខដល់អ៊ីស្រាអែល, ២.៤៤ពាន់លានដុល្លារសម្រាប់បញ្ជាការកណ្តាលនៃយោធាអាមេរិកនិងប្រតិបត្តិការនៅសមុទ្រក្រហម, ៤.៨៣ពាន់លានដុល្លារសម្រាប់គាំទ្រដៃគូរបស់ទីក្រុងវ៉ាស៊ីនតោននៅឥណ្ឌូប៉ាស៊ីហ្វិក ខណៈ១០ពាន់លានដុល្លារត្រូវបានគ្រោងទុកដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់ជនស៊ីវិលនៅតំបន់ហ្គាហ្សាស្ទ្រីប វេសប៊េងនិងអ៊ុយក្រែន។

អតីតប្រធានាធិបតីអាមេរិក បានហៅច្បាប់ចំណាយខាងលើថាជា អំណោយដល់គណបក្សប្រជាធិបតេយ្យ និងថា សេចក្តីព្រាងច្បាប់នេះ នឹងជួយអ្នកប្រជាធិបតេយ្យឲ្យរួចផុតពីបន្ទុកនៃបញ្ហាអន្តោប្រវេសន៍និងព្រំដែន ដោយទុកឲ្យគណបក្សសាធារណរដ្ឋជាអ្នកទទួលខុសត្រូវវិញ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបង្ហាញការគាំទ្រដ៏រឹងមាំចំពោះច្បាប់នេះ ហើយអំពាវនាវឲ្យសភាត្រូវអនុម័តយ៉ាងឆាប់រហ័ស នូវកិច្ចព្រមព្រៀងថវិកាក្នុងរយៈពេលពីរបីថ្ងៃខាងមុខ ប៉ុន្តែលទ្ធភាពនៃការផ្តល់សច្ចាប័នលើសេចក្តីព្រាងច្បាប់នេះ ច្បាស់ជាទទួលការប្រឆាំងពីសមាជិកសភាមួយចំនួនជាក់ជាមិនខានឡើយ។

សូមបញ្ជាក់ថា លោក ត្រាំ នៅតែមានឥទ្ធិពលខ្លាំងក្នុងគណបក្សសាធារណរដ្ឋ ដែលជាគណបក្សគ្រប់គ្រងសភាតំណាងរាស្រ្តអាមេរិក។ លោកក៏ជាបេក្ខជននាំមុខខាងគណបក្សសាធារណរដ្ឋ សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកក្នុងខែវិច្ឆិកាផងដែរ។
ស្របពេលជាមួយគ្នានេះ ប្រទេសអ៊ុយក្រែននិងសម្ព័ន្ធមិត្តលោកខាងលិចជាច្រើន បារម្ភថា ប្រសិនបើលោក ត្រាំ ជាប់ឆ្នោតមែន អាមេរិកនឹងបញ្ចប់ការគាំទ្រទីក្រុងកៀវទាំងស្រុង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ដូណាល់ ត្រាំ នឹងដំឡើងថ្លៃពន្ធលើទំនិញចិន លើសពី ៦០% ប្រសិនបើបានឈ្នះឆ្នោត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


