ព័ត៌មានអន្ដរជាតិ
ចាប់ខ្លួនម្ដាយម្នាក់ពីបទឃាតកម្ម ក្រោយរកឃើញកូនៗ ៣ នាក់ដេកស្លាប់ក្នុងផ្ទះនៅទីក្រុងរបស់ អង់គ្លេស
ស្ត្រីម្នាក់ត្រូវបានចាប់ខ្លួនដោយសង្ស័យពីបទឃាតកម្ម បន្ទាប់ពីកូនៗ ៣ នាក់របស់នាងត្រូវបានគេប្រទះឃើញស្លាប់នៅផ្ទះមួយកន្លែងក្នុងទីក្រុង Bristol ប្រទេសអង់គ្លេស ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន BBC នៅថ្ងៃទី១៩ ខែកុម្ភៈនេះ ។

ប៉ូលិសបានរកឃើញករណីនេះ បន្ទាប់ពីអ្នកជិតខាងបានរាយការណ៍ពីការប្រទះឃើញក្មេងៗ ៣ នាក់ស្លាប់នៅក្នុងផ្ទះមួយកន្លែងក្នុងទីក្រុង Bristol ។ សេចក្តីថ្លែងការណ៍របស់កម្លាំងសមត្ថកិច្ចបាននិយាយថា ក្មេងតូចៗទាំងបីនាក់នេះបានស្លាប់នៅកន្លែងកើតហេតុ ខណៈស្ត្រីដែលត្រូវចាប់ខ្លួននោះមានអាយុ ៤២ ឆ្នាំកំពុងស្ថិតក្រោមការឃុំឃាំងរបស់ប៉ូលិសនៅមន្ទីរពេទ្យ ។
ប្រជាជននៅតំបន់នេះពិតមានចម្ងល់ណាស់ថាតើព្រឹត្តិការណ៍ដ៏គួរឲ្យរន្ធត់បែបនេះបានកើតឡើងយ៉ាងដូចម្តេច? ដោយសារវាជាសោកនាដកម្មដែលមិនគួរឲ្យជឿទាល់តែសោះដែលកុមារបីនាក់បានស្លាប់យ៉ាងគួរឲ្យសង្វេកបែបនេះ។

ស្ត្រីម្នាក់សុំមិនបញ្ចេញឈ្មោះបានពណ៌នាពីស្ត្រីដែលជាម្ដាយត្រូវបានចាប់ខ្លួននោះថា នាង និងប្ដីរបស់នាងគឺជាជនជាតិស៊ូដង់់ ។ នាងបាននិយាយថា គ្រួសារនេះមានកូនប្រុស ២ នាក់អាយុប្រហែល ៨ ឆ្នាំនិង ៦ ឆ្នាំ និងកូនស្រីម្នាក់ទៀតមានអាយុប្រហែល ៤ ឆ្នាំ ។ នាងពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ បន្ទាប់ពីឃាតកម្មនេះ ដោយសារស្រ្តីជាម្ដាយមើលទៅសុភាព រួសរាយ និងគួរឲ្យស្រឡាញ់ណាស់តែងតែមានស្នាមញញឹមនៅលើមុខរបស់នាង និងស្រឡាញ់កូនៗបន្ទាប់ពីបានផ្ដល់កំណើតឲ្យពួកគេ ។
គួរបញ្ជាក់ថា ករណីនេះប៉ូលិសមិនទាន់បានបំភ្លឺអំពីមូលហេតុនៃការស្លាប់របស់ក្មេងៗទាំងបីនាក់នេះច្បាស់នោះទេ ដោយកំពុងស្ថិតនៅក្រោមការស៊ើបអង្គេតនៅឡើយ ៕

អត្ថបទ ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


