ព័ត៌មានអន្ដរជាតិ
លោក សេដ្ឋា សុំធនាគារជាតិ ថៃ ពិចារណាបន្ថយអត្រាការប្រាក់ គិតសុខទុក្ខប្រជាជនជាធំ
តាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khoasod បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន នៅបន្តទទូចស្នើសូមឲ្យថ្នាក់ដឹកនាំនៃធនាគារជាតិថៃពិចារណាទៅលើសុខទុក្ខប្រជាជនជាធំ ពោលគឺសូមឲ្យប្រើគោលនយោបាយសម្រួលបន្ថយអត្រាការប្រាក់សម្រាប់ប្រជាជន ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងថា លោក សេដ្ឋា បានថ្លែងនាក្នុងសន្និសីទព័ត៌មានស្តីពីចក្ខុវិស័យអភិវឌ្ឍទីក្រុងឧស្សាហកម្មថៃ កាលពីពេលកន្លងទៅថា លោកនៅតែទទូចសុំដល់ទេសាភិបាលធនាគារជាតិថៃ ឲ្យពិចារណារឿងនេះ ទោះនេះជាលើកទី ៤ ឬទី ៥ ដង ដែលលោកស្នើសុំក៏ដោយ ។
លោក សេដ្ឋា ក៏បានឲ្យដឹងបន្ថែមថា លោកយល់អំពីសិទ្ធិនេះ ដែលជាដែនសមត្ថកិច្ចរបស់ទេសាភិបាលធនាគារជាតិថៃក្នុងការសម្រេចចិត្ត ប៉ុន្តែវាក៏ជាតួនាទីរបស់លោកដែលត្រូវពន្យល់ដល់ខាងធនាគារជាតិអំពីសុខទុក្ខប្រជាជន ព្រោះធនាគារនេះជាអ្នកធ្វើការពាក់ព័ន្ធនឹងគោលនយោបាយរូបិយវត្ថុ ហើយវាទាក់ទងផ្ទាល់ទៅដល់ជីវភាពប្រជាជន ។ ទោះបីជារដ្ឋាភិបាលពុំមានដែនសមត្ថកិច្ចក្នុងរឿងគោលនយោបាយរូបិយវត្ថុនេះក៏ដោយ ប៉ុន្តែលោកសង្ឃឹមថា ភាគីទាំងពីរ ទាំងរដ្ឋាភិបាល និងធនាគារជាតិនឹងគោរព សហការការងារគ្នាទៅវិញទៅមក ។

“ខ្ញុំបានស្នើសូម ហើយនៅតែទទូចសុំ។ កត្តាបីដែលរារាំងសេដ្ឋកិច្ចថៃ ដែលខ្ញុំធ្លាប់បានលើកឡើង គឺកត្តាតម្លៃប្រេង ទេសចរចិន និងភាពយឺតយ៉ាវនៃការបញ្ចេញចំណាយថវិកា។ ខ្ញុំជឿថា បញ្ហាទាំងនឹងនេះ គឺធ្លាប់បានពិភាក្សាគ្នារួចមកហើយ។ ពួកយើងព្យាយាមជំរុញឲ្យលំហូរនាំចេញផលិតផលថៃទៅប្រទេសចិន ក៏ដូចជាទាក់ទាញទេសចរចិនមកផង ។ ហើយបញ្ហាថវិកានេះនៅតែជាក្តីបារម្ភ ដូចដែលគ្រប់គ្នាដឹងហើយថា ពួកយើងមានគោលនយោបាយដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដែលនឹងត្រូវអនុវត្តឲ្យបាននៅក្នុងខែឧសភាខាងមុខនេះ ហើយគ្រប់ភាគីក៏កំពុងធ្វើការលើរឿងនេះ”។ នេះបើតាមសម្តីលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីទី ៣០ របស់ថៃ ។

ដោយឡែកលោកក៏បានលើកឡើងថា អត្រាការប្រាក់បច្ចុប្បន្ន ២.៥ ភាគរយ នៅតែជាបន្ទុកធ្ងន់មួយដល់ប្រជាជន ក៏ដូចជារដ្ឋាភិបាលថៃ។ ទោះបីជាមកដល់ពេលនេះ ខាងធនាគារជាតិមិនទាន់ការឆ្លើយតបអ្វីក៏ដោយ ក៏លោកនៅតែសូមឲ្យខាងទេសាភិបាល គិតពិចារណាអំពីប្រជាជនគ្រប់ស្រទាប់វណ្ណៈ គឺជាផ្នែកសំខាន់មួយនៅក្នុងមុំសំខាន់ៗផ្សេងទៀតនៃការអភិវឌ្ឍប្រទេស។ ហើយលោកសង្ឃឹមថា ទាំងនយោបាយសារពើពន្ធ និងនយោបាយរូបិយវត្ថុនឹងអាចសហការគ្នា ដើម្បីជួយប្រជាពលរដ្ឋ ហើយកិច្ចពិភាក្សាស៊ីជម្រៅនឹងមានឆាប់ៗ ៕
ដោយ៖ មាន រតនា
-
កីឡា១៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


