ព័ត៌មានអន្ដរជាតិ
បុរសអាមេរិកវ័យ ៧០ ឆ្នាំ បង្កើតកំណត់ត្រាពិភពលោកដោយការបរិភោគប៊ឺហ្គឺច្រើនបំផុតលើលោក
កាលពីថ្ងៃទី0៣ ខែមីនា ទីភ្នាក់ងារសារព័ត៌មាន The Guardian បានរាយការណ៍ថា លោក Donald Gorskke ជាបុរសជនជាតិអាមេរិក រស់នៅក្នុងរដ្ឋ Wisconsin មានអាយុ ៧០ ឆ្នាំបានពង្រីកកំណត់ត្រា ក្នុងនាមជាអ្នកញ៉ាំ Big Mac ដែលជាមុខម្ហូបហាំប៊ឺហ្គឺដ៏ល្បីល្បាញនៅ McDonald’s ច្រើនជាងគេនៅលើពិភពលោក។

កាលពីឆ្នាំមុន គាត់បានញ៉ាំ Big Mac ចំនួន ៧២៨ ដុំ ដែលនាំមកនូវកំណត់ត្រានៃចំនួនប៊ឺហ្គឺដែលគាត់បានញ៉ាំដល់ទៅ ៣៤,១២៨។ គាត់បានញ៉ាំ Big Mac ដំបូងនៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ១៩៧២ រហូតមានគំនិតមួយថា នឹងញ៉ាំវាអស់មួយជីវិត មុនពេលបោះប្រអប់ចូលទៅក្នុងខាងក្រោយឡាន ហើយចាប់ផ្តើមរាប់ចំនួនហាំប៊ឺហ្គឺដែលគាត់បានញ៉ាំហាំប៊ឺហ្គឺដ៏ល្បីល្បាញនេះ។
គាត់បានកាន់សៀវភៅកំណត់ត្រាហ្គីណេសតាំងពីឆ្នាំ ១៩៩៩ ដំបូងឡើយគាត់បានព្យាយាមចៀសវាងការផ្តល់បទសម្ភាសន៍ដល់ប្រព័ន្ធផ្សព្វផ្សាយ ព្រោះធ្វើការជាអ្នកយាមគុកនិងខ្លាចអ្នកទោសមើលងាយគាត់ ប្រសិនបើពួកគេដឹងការពិត។ យ៉ាងណាមិញ មិត្តរួមការងាររបស់លោក Donald មានការគាំទ្រខ្លាំង ហើយពេលខ្លះបានទិញ Big Mac ឲ្យលោកហូបដូចហូបបាយថែមទៀតផង។
កាលពីមុន គាត់បានបើកឡានទៅ McDonald’s ជារៀងរាល់ថ្ងៃ ប៉ុន្តែបន្ទាប់ពីគាត់ចូលនិវត្តន៍ គាត់ទៅពីរដងក្នុងមួយសប្តាហ៍ ហើយបានទិញច្រើនហួសប្រមាណ។ ក្រៅពី Big Mac គាត់មិនបានញ៉ាំអាហារផ្សេងទេ ហើយញ៉ាំអ្វីដែលស្រាលៗនៅពេលល្ងាច ដូចជាការ៉េម ផ្លែឈើ និងដំឡូងបារាំងតែប៉ុណ្ណោះ។
លោក Donald Gorskke បាននិយាយថា ទោះបីជាគាត់ញ៉ាំហាំប៊ឺហ្គឺ ៣៤,០០០ ដុំ ក៏ដោយ ក៏គាត់មិនដែលមានបញ្ហាសុខភាព ហើយគាត់ដើរ ១០ គីឡូម៉ែត្រជារៀងរាល់ថ្ងៃ។ លោក Donald បានលាតត្រដាងដូច្នេះថា ទោះបីជាគាត់ញ៉ាំអស់រយៈពេល៥២ ឆ្នាំ ក៏គាត់មិនដែលធុញទ្រាន់ដែរ។ មនុស្សជាច្រើនដែលធ្លាប់ឃើញគាត់ញ៉ាំ Big Mac និយាយដូចៗគ្នាថា គាត់តែងតែមើលទៅសប្បាយរីករាយដូចដែលគាត់បានញ៉ាំ Big Mac លើដំបូងរបស់គាត់យ៉ាងដូច្នោះដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ឥទ្ធិពលនៃការផាត់មុខ ប្រែក្លាយគូស្នេហ៍តារាកំប្លែងចិន មកមនុស្សផ្សេងគ្នា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


