ព័ត៌មានអន្ដរជាតិ
ក្រុមចោរនៅ នីហ្សេរីយ៉ា ចាប់ពង្រត់ក្មេងៗសិស្សសាលាជិត ៣០០ នាក់
យ៉ាងហោចណាស់មានក្មេងសិស្សសាលាចំនួន ២៨៧ នាក់ដែលភាគច្រើនអាយុ ៨ ឆ្នាំ ត្រូវបានខ្មាន់កាំភ្លើងចាប់ពង្រត់ ក្រោយការវាយឆ្មក់ចូលសាលារបស់ពួកគេក្នុងរដ្ឋ Kaduna ភាគពាយ័ព្យនៃប្រទេសនីហ្សេរីយ៉ា ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNN នៅថ្ងៃទី៩ ខែមីនា ។

អ្នកនាំពាក្យប៉ូលិសបាននិយាយថា សិស្សជាង ៣០០ នាក់ ត្រូវបានចាប់ពង្រត់ពីបរិវេណសាលានៅម៉ោងប្រហែល ៨ ព្រឹកថ្ងៃព្រហស្បតិ៍ដោយក្រុមចោរប្រដាប់អាវុធជិះម៉ូតូ បន្ទាប់ពីបានវាយលុកចូលសាលាបឋមសិក្សា និងអនុវិទ្យាល័យ LEA នៅក្នុងភូមិ Kuriga ស្រុក Chikun នៃរដ្ឋ Kaduna ។
ទោះយ៉ាងណា សិស្សមួយចំនួនត្រូវបានជួយសង្គ្រោះ ប៉ុន្តែ ២៨៧ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមចោរ ហើយក្នុងនោះ ១០០ នាក់ជាសិស្សបឋមសិក្សា និង ១៨៧ នាក់ជាសិស្សអនុវិទ្យាល័យ ។

គួរបញ្ជាក់ថា ជនជាតិនីហ្សេរីយ៉ាកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមួយក្នុងចំណោមបណ្ដាប្រទេសអាហ្វ្រិកខាងលិចក្នុងរយៈពេលជាច្រើនឆ្នាំមកហើយ ខណៈរដ្ឋ Kaduna បានជួបឧប្បត្តិហេតុចាប់ជំរិតដដែលៗពីសំណាក់ក្រុមចោរដើម្បីលោះយកប្រាក់ ។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះប្រទេសនីហ្សេរីយ៉ាមានការចាប់ពង្រត់យ៉ាងច្រើន ដោយនៅឆ្នាំ ២០២១ និស្សិតប្រហែល ២០ នាក់មកពីសកលវិទ្យាល័យឯកជនមួយកន្លែងនៅក្នុងរដ្ឋនេះ ក៏ត្រូវបានចាប់ពង្រត់ដោយខ្មាន់កាំភ្លើងផងដែរដែលក្នុងនោះ ៥ នាក់ត្រូវបានសម្លាប់ បន្ទាប់ពីតម្លៃលោះមិនត្រូវគ្នា ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


