Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសចំនួន ១៤៥ ទៀតប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន

បានផុស

នៅ

គិតត្រឹមពេលនេះមានប្រទេសចំនួន ១៤៥ ហើយ បន្ទាប់ពីន័រវេស អេស្ប៉ាញ និងអៀរឡង់ដែលប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដើម្បីជាផ្នែកមួយនៃកិច្ចចរចាសន្តិភាពជាមួយអ៊ីស្រាអែល ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៩ ខែ​ឧសភា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសចំនួន ១៤៥ ក្នុងចំណោមរដ្ឋសមាជិក ១៩៣ របស់អង្គការសហប្រជាជាតិ (UN) ដែលបានទទួលស្គាល់រដ្ឋប៉ាឡេស្ទីន រួមមានប្រទេសមជ្ឈិមបូព៌ា អាហ្រ្វិក និងអាស៊ីជាច្រើន លើកលែងតែសហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ជប៉ុន និងកូរ៉េខាងត្បូងប៉ុណ្ណោះ ។

សហរដ្ឋ​អាមេរិក​បាន​ប្រើការ​វេតូ​របស់​ខ្លួន​នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដើម្បី​រារាំង​ការចរចាឲ្យប៉ាឡេស្ទីន​​ក្លាយជា​រដ្ឋ​សមាជិក​ពេញ​សិទ្ធិ​របស់​អង្គការ​សហប្រជាជាតិ ។

គួរបញ្ជាក់ថាឆ្នាំ កាលពី ១៩៨៨ ប្រទេសអាល់ហ្សេរីបានក្លាយជាប្រទេសដំបូងគេដែលទទួលស្គាល់ជាផ្លូវការនូវរដ្ឋឯករាជ្យប៉ាឡេស្ទីន ក្រោយមកក៏មានប្រទេសជាច្រើនទៀតប្រកាសទទួលស្គាល់ជាបន្តបន្ទាប់ ។

ចំណែកការទទួលស្គាល់នាពេលថ្មីៗនេះវិញ គឺដោយសារតែកាវាយលុកឥតឈប់ឈររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាដែលបានបណ្តាលឲ្យមនុស្សរាប់ម៉ឺននាក់បានស្លាប់ ហើយកត្តានេះហើយទើបបង្កើនការគាំទ្របន្ថែមទៀតនៅអឺរ៉ុបជុំវិញភាពជារដ្ឋប៉ាឡេស្ទីន ។

ជាកស្ដែង ប្រទេសន័រវេស អេស្ប៉ាញ និងអៀរឡង់កាលពីថ្ងៃអង្គារបានប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ខណៈប្រទេសម៉ាល់តា និងស្លូវេនីក៏បានសម្តែងការត្រៀមខ្លួនដើម្បីទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅពេលដ៏សមស្របណាមួយផងដែរ ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានកូរ៉េ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹកជាមួយកម្ពុជា 

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ ប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ​នៅ​ខេត្តព្រះសីហនុ

ព័ត៌មានជាតិ៤ ម៉ោង មុន

តុលាការកំពូល កម្ពុជា-ឡាវ ចាប់ដៃគ្នាចែករំលែកព័ត៌មានការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ ជួញដូរមនុស្ស គ្រឿងញៀនឆ្លងដែន

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ល្បួង​រំលោភ​នារី​ម្នាក់​បាន​សម្រេច​ ហើយ​លួច​ថត​រូប​គំរាម​ត្រូវ​អាវុធហត្ថ​ឃាត់​ខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ៖«ខ្ញុំមិនមែនត្រឹមតែកសាងប្រទេសពីបាតដៃទទេទេ រឿងអាស៊ានក៏ខ្ញុំចាប់ផ្ដើមពីលេខសូន្យដែរ ទោះបីមានឧបសគ្គ ក៏ខ្ញុំចូលអាស៊ានឱ្យបាន»

Sokha Hotels

ព័ត៌មានពេញនិយម