ព័ត៌មានអន្ដរជាតិ
លោក ត្រាំ៖ ខ្ញុំសុខចិត្តដើរចូលគុក!
ក្នុងបទសម្ភាសន៍ជាមួយ Fox News ចាក់ផ្សាយកាលពីថ្ងៃអាទិត្យទី២ខែមិថុនា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយថា គាត់សុខចិត្តដើរចូលគុក ឬឃុំខ្លួនក្នុងផ្ទះក៏បាន ជុំវិញការកាត់ទោសពីបទក្លែងបន្លំកំណត់ត្រាអាជីវកម្ម សរុប៣៤ករណី។

បេក្ខជនប្រធានាធិបតីឈានមុខ ខាងគណបក្សសាធារណរដ្ឋរូបនេះនិយាយថា “ថ្ងៃមុន ខ្ញុំបានឃើញមេធាវីរបស់ខ្ញុំលើកញ្ចក់ទូរទស្សន៍ និយាយថា ទេ! អ្នកមិនគួរធ្វើបែបនោះចំពោះប្រធានាធិបតីទេ តែខ្ញុំនិយាយថា កុំអង្វរគេអី។ ខ្ញុំមិនគិតថា សាធារណជននឹងគាំទ្ររឿងនេះឡើយ”។
ពាក់ព័ន្ធរឿងនេះ លោកនៅតែអះអាងថា ករណីចោទប្រកាន់គាត់ទាក់ទងការបង់ប្រាក់បំបិទមាត់តារាសម្តែងអាសអាភាស Stormy Daniels ក្រោយការបោះឆ្នោតឆ្នាំ២០១៦ និងឯកសារក្លែងបន្លំដើម្បីលាក់បាំងរឿងនេះ គឺសុទ្ធតែជាការធ្វើទុក្ខបុកម្នេញខាងនយោបាយ។ វាគឺជាអាវុធរបស់ FBI យកចេញពីរដ្ឋាភិបាលទីក្រុងវ៉ស៊ីនតោនប៉ុណ្ណោះ។

សូមរម្លឹកថា អតីតប្រធានាធិបតីរូបនេះ ត្រូវបានគណៈវិនិច្ឆ័យ Manhattan រកឃើញថាមានពិរុទ្ធលើបទចោទប្រកាន់ ៣៤ករណីពាក់ព័ន្ធការក្លែងបន្លំកំណត់ត្រាអាជីវកម្ម កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ធ្វើឲ្យគាត់ក្លាយជាប្រធានាធិបតីអាមេរិកទី១ ដែលត្រូវបានកាត់ទោសពីបទល្មើសព្រហ្មទណ្ឌ។
បទចោទនីមួយៗត្រូវពិន័យជាប់ពន្ធនាគារអតិបរមារយៈពេលបួនឆ្នាំ ប៉ុន្តែក្រុមមេធាវីរបស់លោក ត្រាំ ប្រកាសហើយថា ពួកគេនឹងប្តឹងឧទ្ធរណ៍ ខណៈអតីតប្រធានាធិបតីក៏ប្រកាសដែរ សាលក្រមពិតប្រាកដ គឺនឹងចេញពីសាធារណជនក្នុងការបោះឆ្នោតថ្ងៃទី៥ខែវិច្ឆិកា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តើលោក ត្រាំ អាចឈរឈ្មោះជាបេក្ខជនប្រធានាធិបតីបានទេ ក្រោយត្រូវកាត់ទោស?
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


