ព័ត៌មានអន្ដរជាតិ
អាមេរិក នឹងប្រកាសទណ្ឌកម្មថ្មីលើរុស្ស៊ី ក្នុងកិច្ចប្រជុំកំពូល G7
សហរដ្ឋអាមេរិក នឹងប្រកាសពីការដាក់ទណ្ឌកម្មថ្មី និងការត្រួតពិនិត្យការនាំចេញប្រឆាំងនឹងរុស្ស៊ីក្នុងអំឡុងពេលកិច្ចប្រជុំកំពូល G7 នៅភាគខាងត្បូងប្រទេសអ៊ីតាលីនៅចុងសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី ១២ ខែ មិថុនានេះ។
យោងតាមទីប្រឹក្សាផ្នែកទំនាក់ទំនងសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោន បានឲ្យដឹងថា សហរដ្ឋអាមេរិក និងមេដឹកនាំនៃបណ្តាប្រទេស G7 បានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើរុស្ស៊ីចំពោះការលុកលុយលើអ៊ុយក្រែនឆ្នាំតាំងពីឆ្នាំ ២០២២ ។ ពួកគេនឹងបន្ថែមការដាក់ទណ្ឌកម្មថ្មី និងការត្រួតពិនិត្យការនាំចេញដែលមានឥទ្ធិពល ដែលសំដៅទៅលើអង្គភាព និងបណ្តាញដែលជួយរុស្ស៊ីក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែន។
លើសពីនេះក៏មានជំហានក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបង្កកនឹងត្រូវប្រកាសក្នុងអំឡុងពេលកិច្ចប្រជុំកំពូល G7 នៅអ៊ីតាលីក្នុងសប្តាហ៍នេះ ជាមួយគ្នានឹងដាក់ទណ្ឌកម្មថ្មី និងការត្រួតពិនិត្យការនាំចេញលើការឈ្លានពានរបស់ទីក្រុងមូស្គូទៅកាន់អ៊ុយក្រែនផងដែរ។
មេដឹកនាំ G7 សង្ឃឹមថានឹងយល់ព្រមលើកិច្ចព្រមព្រៀងមួយស្តីពីការប្រើប្រាស់ប្រាក់ចំណេញពីការប្រាក់លើទ្រព្យសម្បត្តិ ៣២៥ ពាន់លានដុល្លារនៃទ្រព្យសកម្មរបស់ធនាគារកណ្តាលរុស្ស៊ីដែលបានបង្កកដើម្បីជួយដល់ទីក្រុង Kyiv។ គំនិតនេះគឺដើម្បីប្រើប្រាស់ប្រាក់ចំណេញជាវត្ថុបញ្ចាំសម្រាប់ប្រាក់កម្ចីរហូតដល់ ៥០ពាន់លានដុល្លារ ប៉ុន្តែនៅតែមានការជជែកវែកញែកអំពីថាតើអ្នកណានឹងចេញបំណុលក៏ដូចជាបញ្ហាបច្ចេកទេសជាច្រើន។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូល G7 ធ្វើឡើងប្រឆាំងនឹងភាពចលាចលសកល និងនយោបាយ ហើយក៏ជំរុញការគាំទ្ររបស់អ៊ុយក្រែន។ ស្របពេលជាមួយគ្នានេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នឹងចូលរួមកិច្ចពិភាក្សាមួយនៅថ្ងៃព្រហស្បតិ៍ស្តីពីសង្គ្រាមរបស់រុស្ស៊ីឈានចូលដល់ឆ្នាំទី៣ ជាកន្លែងដែលលោកនឹងជំរុញម្តងទៀតចំពោះជំនួយបន្ថែមទៀតពីសម្ព័ន្ធមិត្តលោកខាងលិច៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


