ព័ត៌មានអន្ដរជាតិ
ជម្លៀសពលរដ្ឋចិនជាង ២៤ម៉ឺននាក់ ព្រោះព្យុះភ្លៀងខ្លាំងនៅភាគខាងកើត
មនុស្សប្រមាណជា ២៤ម៉ឺននាក់ ត្រូវបានជម្លៀសខ្លួនចេញពីភាគខាងកើតប្រទេសចិន ខណៈព្យុះភ្លៀងកំពុងបក់បោកខ្លាំង បណ្ដាលឲ្យទឹកទន្លេ Yangtze និងទន្លេមួយចំនួនផ្សេងទៀត បានកើនឡើងលើសពីកម្រិតប្រកាសអាសន្ន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានរដ្ឋចិន Xinhua នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤។
ប្រទេសចិន កំពុងទទួលរងនូវវិបត្តិនៃបម្រែបម្រួលអាកាសធាតុយ៉ាងអាក្រក់ នាអំឡុងពេលប៉ុន្មានខែចុងក្រោយ ដោយតំបន់ខ្លះមានភ្លៀងធ្លាក់ខ្លាំង និងខ្លះទៀតបែរជាកើនរលកកម្ដៅទៅវិញ។ បម្រែបម្រួលអាកាសធាតុនេះ កើតឡើងដោយសារតែចិនគឺជាប្រទេស ដែលឈានមុខគេនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។
Xinhua បានផ្សាយថា ព្យុះភ្លៀងនេះ បានបង្កផលប៉ះពាល់ដល់អ្នកស្រុកចំនួនជាង ៩៩១ ០០០នាក់ នៅក្នុងតំបន់ចំនួន ៣៦ នៃខេត្ត Anhui ហើយមានការជម្លៀសប្រជាជនប្រមាណ ២៤២ ០០០នាក់ បើគិតត្រឹមរសៀលថ្ងៃអង្គារទី២ ខែកក្កដា។
ការជម្លៀសខ្លួននេះ ធ្វើឡើងក្រោយពីកម្រិតទឹកនៅក្នុងទន្លេ Yangtze ដែលជាទន្លេវែងជាងគេនៅចិន បានកើនឡើងលើសពីកម្រិតប្រកាសអាសន្ន។ បន្ថែមពីនេះ ភ្លៀងធ្លាក់ខ្លាំង ក៏បានរុញឲ្យកម្រិតទឹកនៅទន្លេចំនួន២០ និងបឹងចំនួន ៦ផ្សេងទៀត បានកើនលើសពីកម្រិតប្រកាសអាសន្នផងដែរ។
ជាវិធានការការពារ កងកម្លាំងរាប់ម៉ឺននាក់ កំពុងត្រូវបានដាក់ពង្រាយ ដើម្បីតាមដានពិនិត្យនៅតាមទំនប់ទឹក និងនៅតាមដងទន្លេ Yangtze ក្នុងខេត្ត Anhui។
ការិយាល័យឧតុនិយមចិន បានព្រមាន និងព្យាករថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនៅទូទាំងខេត្ត Anhui ចាប់ពីថ្ងៃពុធ រហូតដល់ថ្ងៃសុក្រ សប្ដាហ៍នេះ។
សូមបញ្ជាក់ថា ការធ្លាក់ភ្លៀងធ្លាក់ បានបង្កជាគ្រោះមហន្តរាយដ៏កាចសាហាវជាច្រើននៅក្នុងប្រទេសចិន អំឡុងពេលប៉ុន្មានខែចុងក្រោយ។ តួយ៉ាងដូចជា គ្រោះទឹកជំនន់នៅក្នុងខេត្ត Hunan បានសម្លាប់មនុស្សអស់ ៥នាក់ កាលពីខែមិថុនា ហើយនៅទីនោះក៏កើតមានករណីបាក់ដី បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងហោចណាស់ចំនួន ៨នាក់។ ចំណែកឯនៅខេត្ត Guangdong វិញ កាលពីខែមុន ក៏បានជួបប្រទះនឹងបញ្ហាភ្លៀងធ្លាក់ខ្លាំង និងគ្រោះទឹកជំនន់ផងដែរ ហើយមានមនុស្សស្លាប់យ៉ាងហោចណាស់ចំនួន ៣៨នាក់៕
ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


