ព័ត៌មានអន្ដរជាតិ
តួលេខមនុស្សស្លាប់ ក្នុងហេតុការណ៍បាក់អណ្ដូងរ៉ែមាសនៅឥណ្ឌូណេស៊ី កើនដល់ ២៣នាក់
មនុស្សស្លាប់បានកើនឡើងដល់២៣នាក់ហើយ និងរាប់សិបនាក់បាត់ខ្លួន បន្ទាប់ពីបំណាក់ដីវាយប្រហារតំបន់រុករករ៉ែមាសនៅលើកោះ Sulawesi នៃប្រទេសឥណ្ឌូណេស៊ី។ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុន NHK នៅថ្ងៃទី ១០ ខែ កក្កដា។

យោងតាមប្រធានការិយាល័យស្វែងរក និងជួយសង្គ្រោះបានឲ្យដឹងថា មានអ្នកភូមិជាង១០០ នាក់កំពុងជីករកមាសកាលពីថ្ងៃអាទិត្យនៅក្នុងភូមិដាច់ស្រយាលនៅភ្នំ Bone Bolango បន្ទាប់មកក៏មានបំណាក់ដីវាយប្រហារកប់កន្លែងស្នាក់នៅបណ្តោះអាសន្នរបស់ពួកគេតែម្តង។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកភូមិចំនួន២៣នាក់ត្រូវបានជួយសង្គ្រោះ ប៉ុន្តែក្នុងនោះមាន ១៨ នាក់រងរបួស។ ចំណែកសាកសពមនុស្សទាំង ២៣ នាក់ ដែលត្រូវបានរកឃើញគឺក្នុងនោះក៏រួមមានទាំងស្ត្រី ៣នាក់ និងក្មេងប្រុសអាយុ ៤ ឆ្នាំម្នាក់ផងដែរ។

មុនបំណាក់ដីកើតឡើង គេឃើញមានភ្លៀងធ្លាក់យ៉ាងគំហុក បានវាយលុកតំបន់នេះ ចាប់តាំងពីថ្ងៃសៅរ៍មក ដែលជាហេតុបណ្តាលឲ្យបាក់ទំនប់ទឹក បង្កជាគ្រោះទឹកជំនន់ លិចដល់ដំបូលផ្ទះប្រជាពលរដ្ឋក្នុងភូមិចំនួនប្រាំ ខណៈមនុស្សជាង១ ០០០នាក់បានភៀសខ្លួនដើម្បីសុវត្ថិភាព។
គួរបញ្ជាក់ថា ភ្លៀងមូសុងតែងបណ្តាលឲ្យមានការរអិលបាក់ដីជាញឹកញាប់ និងទឹកជំនន់ភ្លាមៗនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលជាប្រទេសមានប្រជុំកោះជាង ១៧ ០០០ ហើយមានមនុស្សរាប់លាននាក់រស់នៅក្នុងតំបន់ភ្នំ ឬនៅជិតតំបន់វាលទំនាប។

ប្រតិបត្តិការរុករករ៉ែខុសច្បាប់ ក៏ជារឿងធម្មតាដែរនៅក្នុងប្រទេសនេះព្រោះតែមនុស្សមួយចំនួន មានជីវភាពខ្វះខាត។ កាលពីឆ្នាំ ២០២២ក៏មានបំណាក់ដីលើអណ្តូងរ៉ែមាសខុសច្បាប់មួយនៅក្នុងស្រុក Mandailing Natal នៃកោះស៊ូម៉ាត្រាខាងជើងដែរ ដោយកាលនោះបានសម្លាប់ស្ត្រីចំនួន ១២ នាក់៕
អត្ថបទ៖ ប៊ុន សុភាព
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ៥ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៣ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


