Connect with us

ព័ត៌មានអន្ដរជាតិ

​អ្នក​ស្លាប់ឡើង​ដល់​៣០​នាក់ ​ដោយសារ​ការ​បាក់​ដី​នៅ​ឥណ្ឌូណេស៊ី​

បានផុស

នៅ

យោង​តាម​របាយការណ៍​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឥណ្ឌូណេស៊ី (BNPB) គិត​ត្រឹម​​ថ្ងៃ​សុក្រ​ទី​២១​ខែ​វិច្ឆិកា​ឆ្នាំ​២០២៥ ​ចំនួន​អ្នក​ស្លាប់​ដោយសារ​ការ​បាក់​ដី​នៅ​កោះ​ជ្វា​កណ្តាល នៃ​ប្រទេស​ឥណ្ឌូណេស៊ី បាន​កើន​ឡើង​ដល់ ៣០នាក់ ហើយ​មនុស្ស២១នាក់​នៅតែ​បាត់​ខ្លួន ខណៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​ស្វែងរក​នៅតែ​បន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
បំណាក់ដី​នៅ​ក្រុង Cilacap (រូបថត៖ Reuters)

ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បង្ក​​ឲ្យ​​មាន​ការ​បាក់​ដី​នៅ​ក្រុង Cilacap កាលពី​សប្តាហ៍​មុន និង​នៅ​ក្រុង Banjarnegara កាលពី​ចុង​សប្តាហ៍។ លោក Abdul Muhari អ្នក​នាំពាក្យ BNPB បាន​និយាយ​ថា ក្រុង Banjarnegara នៅតែ​ជា​តំបន់​រងគ្រោះ​ធ្ងន់ធ្ងរ​បំផុត ដែល​ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​រក​ឃើញ​សាកសព៧នាក់​បន្ថែម​ទៀត​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​នាំ​​ឲ្យ​ចំនួន​អ្នក​ស្លាប់​ក្នុង​តំបន់​នោះ​កើន​ដល់១០នាក់ ខណៈ១៨នាក់​ទៀត​មិនទាន់​ត្រូវ​បាន​រក​ឃើញ​នៅឡើយ។

ផ្ទះ​រាប់​សិប​ខ្នង​ត្រូវ​បាន​ខូចខាត ប្រជាជន៧នាក់​រង​របួស និង​ពលរដ្ឋ​ជាង៩០០នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ក្រុង​ Banjarnegara។ លោក Muhari បាន​និយាយ​ថា អ្នក​ជួយសង្គ្រោះ​ប្រហែល៧០០នាក់ រួម​ទាំង​ប៉ូលិស និង​បុគ្គលិក​យោធា កំពុង​ប្រើប្រាស់​គ្រឿងចក្រ​ឈូសឆាយ ដើម្បី​សម្អាត​កម្ទេចកម្ទី។

នៅ​​ឯ​ក្រុង Cilacap សាកសព៤នាក់​បន្ថែម​ទៀត​ត្រូវ​បាន​រក​ឃើញ​នៅ​សប្តាហ៍​នេះ ដោយ​បង្កើន​ចំនួន​អ្នក​ស្លាប់​នៅ​ទីនោះ​ដល់២០នាក់ ខណៈ៣នាក់​នៅតែ​បាត់​ខ្លួន។ ប្រតិបត្តិការ​ស្វែងរក​ត្រូវ​បាន​ពន្យារ​ទៅ​ដល់​សប្តាហ៍​ក្រោយ ដោយ​មាន​ប្រជាជន​ជិត៤០០នាក់​ត្រូវ​បាន​ផ្លាស់ទីលំនៅ។

យោង​តាម​ទីភ្នាក់ងារ​ឧតុនិយម​ជាតិ ក្នុង​រដូវវស្សា​របស់​ឥណ្ឌូណេស៊ី ដែល​ចាប់ផ្តើម​ពី​ខែ​កញ្ញា​ដល់​ខែ​មេសា ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​នាំមក​នូវ​ហានិភ័យ​ខ្ពស់​នៃ​ទឹកជំនន់ និង​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ទូទាំង​ប្រទេស៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម