ព័ត៌មានអន្ដរជាតិ
ថៃ ចេញការព្រមានខេត្តចំនួន ១៣ ពីបំណាក់ដីនិងទឹកជំនន់ភ្លាមៗ
នាយកដ្ឋានធនធានរ៉ែថៃ បានចេញការព្រមានដល់ខេត្តចំនួន ១៣ ទូទាំងប្រទេសថៃ ដើម្បីត្រៀមខ្លួនចំពោះបំណាក់ដីនិងទឹកជំនន់ភ្លាមៗ ចាប់ពីថ្ងៃទី ៣១ ខែតុលា ដល់ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៥។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី ៣១ ខែតុលា។

ការព្រមាននេះកើតឡើងនៅពេលដែលមានខ្យល់មូសុងដ៏ខ្លាំងក្លាមួយនាំមកនូវភ្លៀងធ្លាក់ខ្លាំងដល់តំបន់ជាច្រើន។ តំបន់ដែលមានហានិភ័យរួមមានខេត្ត Uthai Thani, Tak, Kanchanaburi, Prachuap Khiri Khan, Rayong, Chanthaburi, Trat, Chumphon, Surat Thani, Phang Nga, Ranong, Krabi និង Phuket ។
មន្ត្រីក្នុងស្រុកត្រូវបានរដ្ឋាភិបាលថៃបញ្ជាឱ្យតាមដានភ្លៀងធ្លាក់យ៉ាងដិតដល់ បន្តប្រុងប្រយ័ត្ន និងត្រៀមខ្លួនដើម្បីព្រមានសហគមន៍ ប្រសិនបើមានសញ្ញានៃបំណាក់ដី ឬទឹកជំនន់ភ្លាមៗលេចឡើង។ ប្រជាពលរដ្ឋនៅក្នុងតំបន់ដែលមានហានិភ័យក៏ត្រូវបានណែនាំឱ្យបន្តតាមដានព័ត៌មាន និងរក្សាប្រុងប្រយ័ត្នឲ្យបានខ្ពស់៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


