ព័ត៌មានអន្ដរជាតិ
ចាប់ខ្លួនទាហានអូស្ត្រាលី និងប្ដី ក្រោយលួចយកការណ៍ឲ្យរុស្ស៊ី
ស្ត្រីជាទាហានអូស្ត្រាលីម្នាក់ និងប្ដីរបស់នាង ត្រូវបានចាប់ខ្លួន ហើយរងការចោទប្រកាន់ថាបានធ្វើចារកម្មឲ្យរដ្ឋាភិបាលរុស្ស៊ី។ នេះបើយោងតាមការប្រកាសរបស់អាជ្ញាធរអូស្ត្រាលី នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។

ជនដែលត្រូវចាប់ខ្លួន មានឈ្មោះថា Kira Korolev អាយុ៤០ឆ្នាំ មានមុខងារជាកូនទាហាន និងប្ដីរបស់នាងឈ្មោះ Igor Korolev អាយុ៦០ឆ្នាំ។ តុលាការអូស្ត្រាលី នឹងបើកសវនាការលើសំណុំរឿងអ្នកទាំង២ នៅរសៀលថ្ងៃសុក្រនេះ ដែលទោសចារកម្មអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ។
វាគឺជាការកាត់ក្ដីជាលើកដំបូងហើយនៅក្នុងប្រទេសអូស្ត្រាលី គិតចាប់តាំងពីចេញច្បាប់ស្ដីពីអំពើចារកម្មដែលជ្រៀតជ្រែកដោយបរទេស កាលពីឆ្នាំ២០១៨កន្លងទៅ។
ប៉ូលិសសហព័ន្ធអូស្ត្រាលី បានឲ្យដឹងថា ប្ដីប្រពន្ធដែលជាចារកម្មនេះ មានដើមកំណើតមកពីប្រទេសរុស្ស៊ី ហើយបានចូលមករស់នៅក្នុងប្រទេសអូស្ត្រាលីជាង១០ឆ្នាំ មុនរងការចោទប្រកាន់ ហើយអ្នកទាំង២នេះបានចូលសញ្ជាតិអូស្ត្រាលីពេញសិទ្ធិកាលពីប៉ុន្មានឆ្នាំកន្លងទៅ។
Kira គឺជាអ្នកបច្ចេកទេសប្រព័ន្ធព័ត៌មាននៅក្នុងជួរកងទ័ព ដែលមានតួនាទីត្រួតពិនិត្យសេវាកម្មសន្តិសុខ។ នាងបានធ្វើដំណើរដោយសម្ងាត់ទៅកាន់ប្រទេសរុស្ស៊ី ក្នុងពេលឈប់សម្រាកពីការងារ បន្ទាប់មកបានណែនាំឲ្យប្ដីរបស់នាង ចូលទៅកាន់គណនីការងាររបស់នាង និងផ្ញើព័ត៌មានសំខាន់ ដើម្បីនាងអាចបញ្ជូនវាទៅកាន់ភ្នាក់ងាររុស្ស៊ី។
លោក Reece Kershaw ស្នងការប៉ូលិសអូស្ត្រាលី បាននិយាយថា ប៉ូលិសកំពុងធ្វើការស៊ើបអង្កេតថាតើព័ត៌មានណាមួយ ដែលត្រូវបានលួចយកទៅឲ្យរុស្ស៊ី ហើយលោកបានបន្ថែមថា ក្រោយស៊ើបអង្កេតដឹង ប្រហែលអាចមានការដាក់បណ្ដឹងបន្ថែមលើជនសង្ស័យទាំង២រូប។
ជាមួយគ្នានេះដែរ ប្រធានទីភ្នាក់ងារចារកម្មអូស្ត្រាលី លោក Mike Burgess បានប្រាប់ថា ការគំរាមកំហែងលើផ្នែកចារកម្មគឺ មាន”ពិតប្រាកដ” ហើយលោកនិយាយថា “ប្រទេសជាច្រើនកំពុងព្យាយាមលួចព័ត៌មានអាថ៌កំបាំងរបស់អូស្ត្រាលី។ យើងមិនអាចធ្វើជាមនុស្សឆោតល្ងង់ទេ ហើយយើងក៏មិនអាចអត់ខ្វល់ខ្វាយបានឡើយ”៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ