ព័ត៌មានអន្ដរជាតិ
ទឹកជំនន់បង្កផលប៉ះពាល់ដល់មនុស្ស ៤,៥ លាននាក់នៅបង់ក្លាដែសនិងភាគឦសានឥណ្ឌា
មនុស្ស៤,៥លាននាក់បាននិងកំពុងរងផលប៉ះពាល់ដោយទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅភាគខាងកើតនៃប្រទេសបង់ក្លាដែសនិងភាគឦសាននៃប្រទេសឥណ្ឌា ព្រមទាំងបានបង្កឲ្យមានមនុស្សស្លាប់ជាបន្តបន្ទាប់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៣ខែសីហានេះ។

ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបានលេបត្របាក់តំបន់ទំនាបបង់ក្លាដែស ហើយក្រុមអ្នកជួយសង្គ្រោះកំពុងព្យាយាមជម្លៀសសហគមន៍ដែលលិចទឹកចេញដោយមានមនុស្សជិត១៩០០០០នាក់ត្រូវបានបញ្ជូនទៅទីជម្រកសង្គ្រោះបន្ទាន់ ហើយស្រុកចំនួន១១ក្នុងចំណោមស្រុកចំនួន៦៤របស់ប្រទេសត្រូវបានរងផលប៉ះពាល់ដោយទឹកជំនន់។
ជាមួយគ្នានេះយ៉ាងហោចណាស់មនុស្ស ១១នាក់បានស្លាប់នៅក្នុងរដ្ឋ Tripura របស់ប្រទេសឥណ្ឌា ខណៈមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់របស់រដ្ឋ បានបង្ហាញថា នៅទីក្រុង Tripura មនុស្សជាង ៦៤០០០នាក់កំពុងស្វែងរកទីជម្រកនៅក្នុងជំរុំសង្គ្រោះ។

ពាក់ព័ន្ធបញ្ហាទឹកជំនន់នេះដែរ ក្រសួងកិច្ចការបរទេសរបស់ប្រទេសឥណ្ឌាបានច្រានចោលការចោទប្រកាន់ដែលថាទឹកជំនន់នេះគឺដោយសារតែការបង្ខំឱ្យបើកទំនប់នៅលើទន្លេ Gomati ដែលហូរកាត់តាម Tripura និងចូលប្រទេសបង់ក្លាដែសតាមរយៈស្រុក Comilla ដែលតាមពិតទឹកជំនន់នេះត្រូវបានបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងឆ្នាំនេះក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
ទឹកជំនន់និងការរអិលបាក់ដីយ៉ាងធ្ងន់ធ្ងរបានសម្លាប់មនុស្សរាប់រយនាក់ ជម្លៀសមនុស្សរាប់លាននាក់ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេសបង់ក្លាដែសក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ខណៈពេលដែលទឹកជំនន់កើតមានជាទូទៅនៅក្នុងតំបន់ក្នុងរដូវភ្លៀងធ្លាក់ អ្នកវិទ្យាសាស្ត្រនិយាយថា វិបត្តិអាកាសធាតុដែលបង្កឡើងដោយមនុស្សបានធ្វើឱ្យការប្រែប្រួលអាកាសធាតុកាន់តែធ្ងន់ធ្ងរ និងធ្វើឱ្យពួកគេស្លាប់កាន់តែច្រើន។
ប្រទេសនេះមានប្រជាជនចំនួន១៧០លាននាក់ រស់នៅតាមដងទន្លេ និងមានទឹកជំនន់ញឹកញាប់ក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ខណៈវាស្ថិតក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតចំពោះគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ នេះបើយោងតាមសន្ទស្សន៍ហានិភ័យអាកាសធាតុសកល៕


អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


