ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រី៤នាក់ ឧបនាយករដ្ឋមន្ត្រីម្នាក់របស់អ៊ុយក្រែន ដាក់លិខិតលាលែងពីការងារ
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មយុទ្ធសាស្ត្រ លោក Alexander Kamyshin, រដ្ឋមន្ត្រីយុត្តិធម៌ លោក Denys Maliuska, រដ្ឋមន្ត្រីបរិស្ថានវិទ្យា លោក Ruslan Strilets, ឧបនាយករដ្ឋមន្ត្រីសម្រាប់សមាហរណកម្មអ៊ឺរ៉ុប និងអឺរុប-អាត្លង់ទិក លោកស្រី Olha Stefanishyna និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសមាហរណកម្ម លោកស្រី Iryna Vereshchuk បាននាំគ្នាដាក់ការពាក្យលាឈប់ពីការងារទៅកាន់ប្រធានសភាអ៊ុយក្រែន លោក Ruslan Stefinchuk។ នេះបើយោងតាមរបាយការណ៍ដែលចុះផ្សាយដោយសារព័ត៌មាន Kyiv Independent កាលពីថ្ងៃទី៣ខែកញ្ញា។

យោងតាមលោក Stefanchuk សភាអ៊ុយក្រែននឹងពិចារណាលើការលាលែងពីតំណែងរបស់មន្ត្រីជាន់ខ្ពស់ទាំងនោះនៅក្នុងសម័យប្រជុំពេញអង្គបន្ទាប់។ មូលហេតុនៃការលាលែងមិនត្រូវបានបញ្ជាក់ឡើយ។ ដំណឹងនេះបានកើតឡើងបន្ទាប់ពីមានរបាយការណ៍ជាច្រើនខែ អំពីការជំនួសតំណែងរដ្ឋមន្ត្រីអ៊ុយក្រែនមួយចំនួន។
ប្រធានគណបក្សបម្រើប្រជាជន លោក David Arakhamia បាននិយាយថា ការផ្លាស់ប្ដូរតំណែងនេះនឹងប៉ះពាល់ដល់បុគ្គលិករដ្ឋាភិបាលជាងពាក់កណ្តាលឯណោះ។
នៅដើមខែកក្កដា កាសែត Ukrainska Pravda បានរាយការណ៍ដោយដកស្រង់ពីប្រភពនៅក្នុងក្រុមប្រធានាធិបតីថា មេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelensky កំពុងពិចារណាបណ្តេញនាយករដ្ឋមន្រ្តី លោក Denys Shmyhal ដែលកាន់តំណែងតាំងពីឆ្នាំ២០២០ ហើយអ្នកដែលស្នងតំណែងនេះអាចជាលោកស្រី Yulia Svyridenko ឧបនាយករដ្ឋមន្ត្រីទីមួយ និងជារដ្ឋមន្ត្រីអភិវឌ្ឍន៍សេដ្ឋកិច្ច ឬ លោក Oleksiy Chernyshov នាយកប្រតិបត្តិនៃក្រុមហ៊ុនប្រេង និងឧស្ម័នយក្សអ៊ុយក្រែន Naftogaz ។
លោក Zelensky ធ្លាប់បាននិយាយកាលពីខែមីនាថា ប្រជាជនអ៊ុយក្រែនអាចរំពឹងថានឹងមានការរុះរើរដ្ឋាភិបាលបន្ថែមទៀតនាពេលអនាគត បន្ទាប់ពីមានការរង្គោះរង្គើនៃរង្វង់ខាងក្នុងរដ្ឋាភិបាលរបស់លោក។ លុះដល់ខែឧសភា រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធ និងជាឧបនាយករដ្ឋមន្ត្រីសម្រាប់ការកសាងឡើងវិញ លោក Oleksandr Kubrakov និងរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Mykola Solskyi ត្រូវបានបណ្តេញចេញពីតំណែង៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


