ព័ត៌មានអន្ដរជាតិ
រថភ្លើងធ្លាក់ផ្លូវនៅប៉ាគីស្ថាន ស្លាប់និងរបួសមនុស្សជាង៤០នាក់
ក្រុមមន្រ្តីបាននិយាយថា ទូចំនួន៨របស់រថភ្លើងមួយគ្រឿងដែលកំពុងធ្វើដំណើរទៅទីក្រុង Lahore បានធ្លាក់ផ្លូវនៅភាគខាងត្បូងប្រទេសប៉ាគីស្ថាន កាលពីព្រឹកថ្ងៃអាទិត្យដោយបណ្តាលឲ្យអ្នកដំណើរម្នាក់ស្លាប់ និង៤០នាក់ផ្សេងទៀតរងរបួស។
មន្ត្រីផ្លូវដែកលោក Kamran Lashari បាននិយាយថា គ្រោះថ្នាក់នេះបានកើតឡើងនៅចន្លោះស្ថានីយ៍ Rohri និង Sangi ក្នុងខេត្ត Sindh ហើយបណ្តាលឲ្យមានការផ្អាកចរាចរណ៍រថភ្លើងជាបណ្តោះអាសន្ន នៅក្នុងទិសដៅទាំងពីរ។
គេមិនទាន់ដឹងច្បាស់ពីអ្វីដែលបណ្តាលឲ្យហេតុការណ៍នេះកើតឡើងនោះទេ។

លោក Lashari បាននិយាយថា ទូចំនួន៨នៃរថភ្លើងមាន១៨ទូដែលធ្វើដំណើរចេញពីទីក្រុង Karachi ទៅកាន់ទីក្រុង Lahore បានធ្លាក់ផ្លូវ ហើយ៦ទូបានធ្លាក់ចូលទៅក្នុងប្រឡាយរាក់។
មន្ត្រីផ្នែកជួយសង្គ្រោះលោក Muhammad Arshad បាននិយាយថា ភាពងងឹតនិងទីតាំងដាច់ស្រយាល បានរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ លោកបានឲ្យដឹងថា សាកសពរបស់ស្ត្រីដែលស្លាប់ និងអ្នកដំណើរដែលរងរបួសចំនួន៤០នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ក្បែរនោះ។ គេមិនទាន់ដឹងច្បាស់ថាតើ មានអ្នកដំណើរប៉ុន្មាននាក់នៅលើរថភ្លើងទេ។
រដ្ឋមន្ត្រីក្រសួងផ្លូវដែកលោក Azam Sawati បានប្រាប់ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកថា គ្រោះថ្នាក់នេះកំពុងត្រូវបានស៊ើបអង្កេត ហើយរដ្ឋាភិបាលនឹងផ្តល់សំណងជាទឹកប្រាក់ដល់ស្ត្រីដែលស្លាប់និងអ្នករងរបួសទាំងអស់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ AP
ចុចអាន៖ រថភ្លើងរត់ធ្លាក់ផ្លូវតែត្រូវរូបចម្លាក់កន្ទុយត្រីបាឡែនសង្គ្រោះ កុំអី…
ចុចអាន៖ ការតវ៉ានៅស្ថានីយ៍រថភ្លើងមីយ៉ាន់ម៉ា ប្រែក្លាយទៅជាអំពើហិង្សា
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


