ព័ត៌មានអន្ដរជាតិ
ការតវ៉ានៅស្ថានីយ៍រថភ្លើងមីយ៉ាន់ម៉ា ប្រែក្លាយទៅជាអំពើហិង្សា
ការតវ៉ានៅស្ថានីយ៍រថភ្លើង Mandalay បានប្រែក្លាយទៅជាអំពើហិង្សាកាលពីយប់ថ្ងៃទី១៧ខែកុម្ភៈ ដោយអ្នកស្រុកបានរាយការណ៍ពីការបាញ់កាំភ្លើង។

នៅពេលថ្ងៃ អ្នកគាំទ្ររដ្ឋាភិបាលជាប់ឆ្នោត បានរារាំងមិនឲ្យរថភ្លើងរបស់ក្រុមហ៊ុន Rail Bus Engine (RBE) ចេញដំណើរ ជាសញ្ញានៃការតវ៉ាប្រឆាំងនឹងសកម្មភាពរបស់កងទ័ព។
សាក្សីបាននិយាយថា ក្រុមបាតុករបានចាប់ផ្តើមការតវ៉ារបស់ពួកគេនៅម៉ោងប្រហែល២រសៀល ដោយដាក់គល់ឈើនិងវត្ថុធ្ងន់ៗផ្សេងទៀតនៅលើផ្លូវដែក ដើម្បីរារាំងផ្លូវរថភ្លើង។

នៅទីបំផុត ហ្វូងមនុស្សបានបំបែកគ្នានៅម៉ោង៨យប់ ដោយស្របតាមបម្រាមគោចររបស់ប្រទេស។ ទោះបីជាយ៉ាងណាក៏ដោយ បាតុករខ្លះមិនព្រមចាកចេញទេ ដែលជាហេតុបណ្តាលឲ្យមានការប៉ះទង្គិចគ្នាជាមួយកងសន្តិសុខ។
ប្រជាពលរដ្ឋបានរាយការណ៍ថា កាំភ្លើងជាច្រើនគ្រាប់ ត្រូវបានបាញ់នៅម៉ោងប្រមាណ៨និង៣០នាទីយប់។

“យើងធុំក្លិនឈ្ងៀមគ្រាប់កាំភ្លើងមុនម៉ោង៩យប់។ បាតុករខ្លះនិយាយថា កងកម្លាំងសន្តិសុខបានប្រើឧស្ម័នបង្ហូរទឹកភ្នែក។ យើងមិនបានឃើញរថភ្លើងណាមួយចេញដំណើរទេ រហូតដល់ពាក់កណ្តាលអធ្រាត្រ”។
អ្នកស្ម័គ្រចិត្តម្នាក់ត្រូវបានគេរាយការណ៍ថា រងរបួសក្នុងពេលប៉ះទង្គិចគ្នា។ រថយន្តអង្គការសប្បុរសធម៌ជាច្រើនគ្រឿងនៅក្នុងតំបន់នេះ ក៏ត្រូវបានគេបាញ់ដាក់ផងដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Myanmar Times
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


