ព័ត៌មានអន្ដរជាតិ
ចិន ព្រមាននិស្សិតកុំឲ្យចាញ់បោកប្រុសស្អាតស្រីស្អាត ខ្លាចគេល្បូងធ្វើជាចារកម្ម
ទីភ្នាក់ងារចារកម្មកំពូលរបស់ប្រទេសចិន បានព្រមាននិស្សិតដែលមានសិទ្ធិចូលប្រើទិន្នន័យសំខាន់ៗ ឲ្យចេះប្រុងប្រយ័ត្នចំពោះ «បុរសសង្ហា និងនារីស្រស់ស្អាត» ដែលអាចបន្លំខ្លួនទាក់ទាញពួកគេឲ្យធ្វើចារកម្មសម្រាប់អង្គភាពបរទេស ដែលប៉ះពាល់ដល់សន្តិសុខជាតិ។

ក្រសួងសន្តិសុខរដ្ឋចិន កាលពីថ្ងៃពុធបានចេញផ្សាយនៅលើគណនីបណ្ដាញសង្គម WeChat ជាសាធារណៈអំពីវិធីល្បួងរបស់ចារកម្មជាច្រើនរបៀបក្នុងការធ្វើឲ្យក្រុមនិស្សិតប្រគល់ព័ត៌មានរស៊ើបឲ្យបរទេស។
នាយកដ្ឋានសន្តិសុខចិន បានរកឃើញថា ក្រុមចារកម្មបរទេស និងក្រុមស៊ើបការណ៍សម្ងាត់ បានអនុវត្តការបន្លំខ្លួន និងការចែចង់និស្សិតវ័យក្មេង។
សេចក្តីថ្លែងការណ៍មួយរបស់ចិន បានប្រកាសថា៖ «ពួកគេទាញយកប្រយោជន៍ពីលក្ខណៈចរិកនៃការចង់ដឹងចង់ស្គាល់ខ្លាំងរបស់សិស្សក្មេងៗ និងឆន្ទៈក្នុងការសាកល្បងអ្វីៗដែលថ្មី»។
ប្រទេសចិនបាននិងកំពុងបង្ក្រាបលើការគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួន ដោយបានចេញការព្រមានជាច្រើនក្នុងឆ្នាំនេះដល់ពលរដ្ឋ និងបង្ហាញពីករណីចារកម្មដែលខ្លួនបានរកឃើញ។
ចារកម្មបរទេស បានផ្តោតជាពិសេសទៅលើនិស្សិតមហាវិទ្យាល័យ ដែលមានលទ្ធភាពទទួលបានទិន្នន័យស្រាវជ្រាវវិទ្យាសាស្ត្រថ្នាក់ជាតិ និងព័ត៌មានសំខាន់ៗ។ ពួកគេបានបន្លំខ្លួនជានិស្សិតសកលវិទ្យាល័យ និងបុគ្គលិកនៃស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្រ និងក្រុមហ៊ុនប្រឹក្សាយោបល់ ជាដើម។ បន្ទាប់មក ពួកគេបានទាក់ទាញនិស្សិតវ័យក្មេង «ជាមួយនឹងឱកាសក្រៅម៉ោងដែលមានប្រាក់ខែខ្ពស់ ក្នុងរូបភាពជាការស្រាវជ្រាវទីផ្សារ និងការផ្លាស់ប្តូរការសិក្សា»។
បន្ទាប់ពីនិស្សិតបង្ហាញពីចំណាប់អារម្មណ៍ ពួកគេបានបញ្ចុះបញ្ចូលថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេសនឹងផ្តល់អ្វីដែលគេហៅថាការបណ្តុះបណ្តាល និងការណែនាំដោយឥតគិតថ្លៃតាមរយៈសន្និសីទលើប្រព័ន្ធបណ្ដាញសង្គម ទូរសព្ទ ឬវីដេអូខល។
ពួកគេថែមទាំងដាក់បុរសសង្ហា និងស្រីស្អាត បន្លំខ្លួនធ្វើជាស្និទ្ធស្នាល និងចេះយកចិត្តទុកដាក់ រួចមកអូសទាញនិស្សិតក្មេងៗ ឲ្យធ្លាក់ក្នុងអន្ទាក់នៃសេចក្ដីស្នេហាក្លែងក្លាយ។
យ៉ាងណា ទីភ្នាក់ងាររបស់ចិនមិនបានផ្តល់ព័ត៌មានលម្អិតជាក់លាក់អំពីអង្គភាពបរទេសណាមួយ ដែលបានកំណត់គោលដៅលើនិស្សិតនោះទេ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


