ព័ត៌មានអន្ដរជាតិ
ចិនត្រៀមលុយជាង៥០ពាន់លានដុល្លារ ផ្ដល់ហិរញ្ញប្បទានសម្រាប់ទ្វីបអាហ្វ្រិក
មេដឹកនាំចិនលោក ស៊ី ជីនពីង បានសន្យាផ្តល់ហិរញ្ញប្បទានជាង ៥០ពាន់លានដុល្លារសម្រាប់ទ្វីបអាហ្រ្វិកក្នុងរយៈពេល ៣ឆ្នាំខាងមុខ ហើយបានសន្យាថានឹងជួយបង្កើតការងារ១លានកន្លែងនៅទីនោះ។
លោក ស៊ី បានប្រាប់មេដឹកនាំអាហ្វ្រិកនៅទីក្រុងប៉េកាំងនៅថ្ងៃទី៥ខែកញ្ញាថា៖ «ក្នុងរយៈពេល៣ឆ្នាំខាងមុខ រដ្ឋាភិបាលចិនមានឆន្ទៈក្នុងការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុចំនួន ៣៦០ពាន់លានយន់ (៥០,៧ពាន់លានដុល្លារ)»។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានឲ្យដឹងថា មេដឹកនាំអាហ្វ្រិកជាង៥០នាក់ និងប្រធានអង្គការសហប្រជាជាតិលោក Antonio Guterres កំពុងចូលរួមវេទិកាចិន-អាហ្រ្វិកនៅសប្តាហ៍នេះ។
មេដឹកនាំអាហ្រ្វិក បានធានាបាននូវការសន្យាជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយចិននៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ការរុករករ៉ែ ពាណិជ្ជកម្ម និងថាមពល។
ថ្លែងទៅកាន់មេដឹកនាំនៅក្នុងពិធីបើកវេទិកានៅវិមានប្រជាជនដ៏ប្រណិតរបស់ទីក្រុងប៉េកាំង លោក ស៊ី បានសាទរចំពោះទំនាក់ទំនងជាមួយទ្វីបអាហ្វ្រិក ដោយថាវាជា «រយៈពេលដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ» របស់ពួកគេ។
លោកបានបន្តថា៖ «ប្រទេសចិនបានត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសក្នុងទ្វីបអាហ្វ្រិកក្នុងវិស័យឧស្សាហកម្ម កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និងការវិនិយោគ»៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


