ព័ត៌មានអន្ដរជាតិ
រឿងសំខាន់ៗត្រូវដឹង ក្រោយចាក់វ៉ាក់សាំងរួច
ក្រោយចាក់វ៉ាកសាំងរួច គ្រូពេទ្យប្រាកដជាណែនាំដល់អ្នកទាំងនោះឲ្យត្រណមនឹងប្រការផ្សេង។ នេះជារឿងគួរធ្វើនិងមិនគួរ ក្រោយទទួលវ៉ាក់សាំងរួច៖
១ តើអាចអញ្ជើញក្រុមគ្រួសារទៅញ៉ាំអាហារពេលល្ងាចបានទេ បន្ទាប់ពីទទួលថ្នាំបង្ការរួចរាល់?
ការសិក្សាបង្ហាញថា កម្រិតវ៉ាក់សាំង Oxford / AstraZeneca ដំបូងផ្ដល់នូវការការពាររហូតដល់ ៧៦% ប្រឆាំងនឹងជំងឺ ប៉ុន្តែមិនមែនមានប្រសិទ្ធភាពពេញលេញទេ។ អ្នកខ្លះមិនទាន់បានទទួលការចាក់វ៉ាក់សាំងលើកទី ២ របស់ពួកគេនៅឡើយ មានន័យថាវានឹងមិនទាន់មានប្រសិទ្ធភាពខ្ពស់នោះទេ ឬសូម្បីតែអ្នកដែលបានចាក់វ៉ាកសាំងរួចក៏អាចចម្លងវីរុសបានដែរ។ ដូច្នេះការរស់នៅឡូកឡំគឺមិនមានសុវត្ថិភាពឡើយ។
២ អ្នកចាក់វ៉ាក់សាំងរួចអាចទៅហាងទិញទំនិញបានទេ?

តាមវិធានការណ៍ដែលបានប្រកាសនៅថ្ងៃទី ៥ ខែមករា អ្នកណាម្នាក់ដែលស្ថិតក្រោមប្រភេទ“ ងាយរងគ្រោះខ្លាំងបំផុត” ត្រូវបានណែនាំឲ្យនៅផ្ទះនិងស្វែងរកការដឹកទំនិញតាមរយៈអនឡាញវិញ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើដាច់ខាតត្រូវតែហាងទំនិញដោយសារតែតម្រូវការចាំបាច់ អ្នកត្រូវតែប្រកាន់ខ្ជាប់នូវច្បាប់នៃការឃ្លាតឆ្ងាយពីសង្គម។
៣ អ្នកចាក់វ៉ាក់សាំងនៅតែត្រូវពាក់ម៉ាស់មែនទេ?
មិនថាអ្នកបានចាក់វ៉ាក់សាំងឬអត់ទេ ម៉ាស់ត្រូវតែពាក់នៅគ្រប់ទីកន្លែងសាធារណៈ ច្បាប់នេះអនុវត្តចំពោះមនុស្សគ្រប់រូបដែលមានអាយុលើសពី ១១ ឆ្នាំ (លើកលែងតែករណីលើកលែងខាងវេជ្ជសាស្ត្រ) ។

៤ តើពួកគេអាចជួបនរណាម្នាក់នៅខាងក្រៅផ្ទះបានទេ?
អាចបាន ប៉ុន្តែបើអ្នកទាំងនោះមានសុខភាពល្អនិងអាចធ្វើលំហាត់ប្រាណនៅខាងក្រៅ ប៉ុន្តែនៅតែរក្សាគំលាតសង្គមពីគ្នាដដែល។ ប៉ុន្តែរាល់សកម្មភាពក្រៅត្រូវតែធ្វើឡើងនៅក្នុងតំបន់ជិតៗផ្ទះប៉ុណ្ណោះ។
៥ តើខ្ញុំអាចស្ម័គ្រចិត្តឬទៅធ្វើការបានទេ?
ការស្ម័គ្រចិត្តឬធ្វើការពីផ្ទះត្រូវបានលើកទឹកចិត្ត ប្រសិនបើអ្នកមិនអាចជៀសផុតពីការចូលរួមដោយផ្ទាល់។ នេះរាប់បញ្ចូលទាំងមនុស្សដែលធ្វើការផ្នែកសំណង់ ផលិតកម្ម អ្នកថែទាំសុខភាពហាងលក់អាហារឬនៅធនាគារដែលតម្រូវឲ្យមានការចូលរួមដោយផ្ទាល់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖dailystar
ចុចអាន៖អ្នកឆ្លងកូវីដ បង្ហាញរោគសញ្ញាបែបនេះក្នុងរយៈពេល៩ថ្ងៃដំបូង
ចុចអាន៖លំអងផ្កាឬភាគល្អិតតូចៗ អាចបង្កើនអត្រាឆ្លងកូវីដខ្ពស់ ដល់អ្នកអាឡ័កស៊ីច្រមុះ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ