ព័ត៌មានអន្ដរជាតិ
UN ចោទអ៊ីស្រាអែលថា កំពុងរំលោភសន្ធិសញ្ញាសិទ្ធិកុមារយ៉ាងធ្ងន់ធ្ងរនៅហ្គាហ្សា
អង្គការសហប្រជាជាតិបានចោទប្រកាន់អ៊ីស្រាអែលពីបទរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសន្ធិសញ្ញាពិភពលោកស្តីពីការការពារសិទ្ធិកុមារ ដោយនិយាយថា«សកម្មភាពយោធារបស់អ៊ីស្រាអែលនៅហ្គាហ្សាបានជះឥទ្ធិពលដ៏មហន្តរាយដល់កុមារ និងជាការរំលោភបំពានដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ»។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២០ខែកញ្ញានេះ។

គណៈកម្មាធិការអង្គការសហប្រជាជាតិមួយ បានឲ្យដឹងថា អនីតិជនជាង១៥០០០នាក់ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមនៅហ្គាហ្សាចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមដែលបង្កឡើងដោយការវាយប្រហារដឹកនាំដោយក្រុមហាម៉ាសនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលា។
មនុស្សជាង ១១០០ នាក់ភាគច្រើនជាជនស៊ីវិលអ៊ីស្រាអែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារថ្ងៃដំបូងរបស់ក្រុមហាម៉ាស ហើយប្រហែល២៥០នាក់ត្រូវបានចាប់ខ្លួនជាឈ្លើយសឹក។ ជាការឆ្លើយតប អ៊ីស្រាអែលបានធ្វើសង្រ្គាមនៅក្នុងតំបន់ឡោមព័ទ្ធដោយបានសម្លាប់មនុស្សជាង ៤១០០០ នាក់ និងកាន់កាប់ទឹកដីប៉ាឡេស្ទីនដ៏ធំល្វឹងល្វើយ ខណៈការស្លាប់ដ៏គួរឲ្យសង្វេគរបស់កុមារ គឺក្លាយទៅជាប្រវត្តិសាស្ត្រ។
ជាមួយគ្នានេះក្រុមអង្គការមនុស្សធម៌របស់អង់គ្លេស Save the Children បានឲ្យដឹង នៅក្នុងរបាយការណ៍មួយថា ចំនួនអ្នកស្លាប់ និងរបួសដែលបានកត់ត្រាដោយក្រសួងសុខាភិបាលប៉ាឡេស្ទីននៅហ្គាហ្សា កុមាររាប់ពាន់នាក់ត្រូវបានគេជឿថា បានបាត់ខ្លួននៅក្រោមគំនរបាក់បែក កប់ក្នុងផ្នូរដែលគ្មានស្លាកសញ្ញា ឬរងរបួសយ៉ាងធ្ងន់ធ្ងរដោយគ្រឿងផ្ទុះ។
យោងតាមរបាយការណ៍របស់ Al Jazeera នៅក្នុងខែមករា នៅពេលដែលចំនួនកុមារដែលត្រូវបានសម្លាប់ដោយសង្គ្រាមរបស់អ៊ីស្រាអែលនៅហ្គាហ្សាមានប្រហែល១០០០០នាក់ ដោយកុមារប៉ាឡេស្ទីនម្នាក់ត្រូវបានសម្លាប់នៅទីនោះរៀងរាល់១៥នាទីម្តង។

គណៈកម្មាធិការអង្គការសហប្រជាជាតិដែលមានសមាជិក១៨រូប តាមដានភាពអនុលោមតាមប្រទេសនានាជាមួយអនុសញ្ញាស្តីពីសិទ្ធិកុមារឆ្នាំ ១៩៨៩ ដែលជាសន្ធិសញ្ញាអនុម័តយ៉ាងទូលំទូលាយស្វែងរកការការពារកុមារពីអំពើហិង្សា និងការរំលោភបំពានផ្សេងៗទៀត។ អ៊ីស្រាអែលក៏បានផ្តល់សច្ចាប័នលើសន្ធិសញ្ញានេះក្នុងឆ្នាំ១៩៩១ ដោយការបញ្ជូនគណៈប្រតិភូដ៏ធំមួយទៅសវនាការរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវនៅថ្ងៃទី៣-៤ខែកញ្ញា។
ពួកគេបានអះអាងថា សន្ធិសញ្ញានេះមិនត្រូវបានអនុវត្តនៅក្នុងតំបន់ហ្គាហ្សា ឬតំបន់ West Bank ដែលកាន់កាប់នោះទេ ប៉ុន្តែ អ៊ីស្រាអែលប្តេជ្ញាគោរពច្បាប់មនុស្សធម៌អន្តរជាតិ។ អ៊ីស្រាអែលបានឲ្យដឹងថា យុទ្ធនាការយោធារបស់ខ្លួននៅហ្គាហ្សាគឺសំដៅលុបបំបាត់ក្រុមហាម៉ាស ហើយវាមិនកំណត់គោលដៅជនស៊ីវិលទេ ប៉ុន្តែពួកយុទ្ធជនប៉ាឡេស្ទីនលាក់ខ្លួនក្នុងចំណោមជនស៊ីវិល។
នៅក្នុងការសន្និដ្ឋានរបស់ខ្លួន គណៈកម្មាធិការនេះបានអំពាវនាវឱ្យអ៊ីស្រាអែលផ្តល់ជំនួយជាបន្ទាន់ដល់កុមាររាប់ពាន់នាក់ដែលពិការ ឬរងរបួសដោយសង្រ្គាម ផ្តល់ការគាំទ្រដល់កុមារកំព្រា និងអនុញ្ញាតឱ្យមានការផ្ដល់ផ្នែកវេជ្ជសាស្រ្តបន្ថែមទៀតដល់តំបន់ហ្គាហ្សា។ ទោះយ៉ាងណា ស្ថាប័នអង្គការសហប្រជាជាតិមិនមានមធ្យោបាយអនុវត្តអនុសាសន៍របស់ខ្លួនទេ ទោះបីជាប្រទេសនានាជាទូទៅមានបំណងអនុវត្តក៏ដោយ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


