ព័ត៌មានអន្ដរជាតិ
អេក្វាទ័របន្ថយការផ្គត់ផ្គង់ថាមពលអគ្គិសនីពាក់កណ្តាលប្រទេស ខណៈប្រឈមគ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រ
រដ្ឋាភិបាលនៃប្រទេសអេក្វាទ័រនៅអាមេរិកខាងត្បូង បានប្រកាសផ្អាកការផ្គត់ផ្គង់អគ្គិសនីរយៈពេលប្រាំបួនម៉ោងកាលពីថ្ងៃអាទិត្យនៅក្នុងខេត្តចំនួន១២នៃខេត្តចំនួន២៤របស់ប្រទេសនេះ និងបានដាក់តំបន់ចំនួន១៩ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងចំណាត់ថ្នាក់ដល់ពណ៌ក្រហមដោយសារតែគ្រោះរាំងស្ងួតដែលបានកាត់បន្ថយកម្រិតទឹកនៃរោងចក្រវារីអគ្គិសនី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CGTN នៅថ្ងៃទី២៣ខែកញ្ញានេះ។

ប្រធានាធិបតីអេក្វាទ័របានប្រកាសពីការផ្ដាច់ចរន្តអគ្គិសនីនេះកំណត់ពីម៉ោង៨ព្រឹកម៉ោងក្នុងស្រុករហូតដល់ម៉ោង៥ ល្ងាចរយៈពេលប្រាំបីម៉ោងនៅទូទាំងប្រទេសចាប់ពីថ្ងៃចន្ទដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ អាជ្ញាធរអេក្វាទ័របាននិយាយថា ការផ្អាកការផ្គត់ផ្គង់អគ្គិសនីបន្ថែមសម្រាប់ថ្ងៃអាទិត្យគឺដើម្បីការពារធនធានទឹក។ វិធានការនេះត្រូវបានធ្វើឡើងបន្ទាប់ពីសម័យប្រជុំនៃគណៈកម្មាធិការប្រតិបត្តិការសង្គ្រោះបន្ទាន់កាលពីយប់ថ្ងៃសៅរ៍។
ជាមួយគ្នានេះខេត្តចំនួន១៩ដែលមានកង្វះខាតទឹក ភ្លើង និងសន្តិសុខស្បៀង និងអនុវត្តតាមដំណោះស្រាយដែលប្រកាសការជូនដំណឹងពណ៌ក្រហមឲ្យមានការត្រៀមបម្រុងក្នុងកម្រិតខ្ពស់និងបន្ទាន់។ បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសពីការកាត់ផ្តាច់ថាមពលដែលបានគ្រោងទុកកាលពីថ្ងៃអង្គារ យោធាបានចូលទៅក្នុងរោងចក្រវារីអគ្គិសនី Mazar ដែលមានកម្លាំងប្រហែល១៧០មេហ្គាវ៉ាត់ ដែលចាត់ទុកថាមានសមត្ថភាពផ្ទុកថាមពលដ៏ធំរបស់ខ្លួន ដើម្បីគាំទ្រដល់ប្រតិបត្តិការរបស់ខ្លួន និងការពាររោងចក្រនោះ។
ប្រទេសអេក្វាទ័បានរងទុក្ខដោយគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងរយៈពេល៦១ឆ្នាំ ហើយវិបត្តិថាមពលបានធ្វើឱ្យកាន់តែអាក្រក់ទៅៗដែលនាំឲ្យមានការបន្ទោសរដ្ឋាភិបាលថាខ្វះការថែទាំទំនប់ និងហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ ដើម្បីធានាឱ្យមានការបង្កើតថាមពលថ្មី៕


អត្ថបទ៖ ប៊ុន សុភាព
-
កីឡា១៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


