ព័ត៌មានអន្ដរជាតិ
រុស្ស៊ី សម្ងំផលិតដ្រូននៅចិន ទុកយកធ្វើសង្គ្រាមនៅអ៊ុយក្រែន
រដ្ឋាភិបាលក្រុងមូស្គូ បានបង្កើតកម្មវិធីអាវុធយ៉ាងសម្ងាត់់មួយនៅក្នុងប្រទេសចិន ដើម្បីអភិវឌ្ឍ និងផលិតដ្រូនវាយប្រហាររយៈចម្ងាយឆ្ងាយសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។ នេះបើយោងតាមប្រភពចំនួន២ពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អឺរ៉ុប និងឯកសារដែលទីភ្នាក់ងារព័ត៌មាន Reuters ទទួលបានកាលពីថ្ងៃទី២៥ខែកញ្ញា។

នៅក្នុងឯកសាររបាយការណ៍មួយដែលផ្ញើទៅកាន់ក្រសួងការពារជាតិរុស្ស៊ី IEMZ Kupol ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនសព្វាវុធរដ្ឋរុស្ស៊ី Almaz-Antey បានបង្កើត និងបង្ហោះសាកល្បងគំរូដ្រូនថ្មីដែលមានឈ្មោះថា Garpiya-3 (G3) នៅក្នុងប្រទេសចិន ដោយមានជំនួយពីអ្នកឯកទេសក្នុងស្រុក ហើយនឹងត្រូវបានដាក់ពង្រាយនៅក្នុង «ប្រតិបត្តិការយោធាពិសេស» នៅអ៊ុយក្រែន។ ដ្រូន G3 អាចធ្វើដំណើរចម្ងាយប្រហែល ២ពាន់គីឡូម៉ែត្រ អាចផ្ទុកទម្ងន់បានដល់ ៥០គីឡូក្រាម។
ទាំងក្រុមហ៊ុន Kupol ក្រុមហ៊ុន Almaz-Antey និងក្រសួងការពារជាតិរុស្ស៊ី មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយចំពោះរបាយការណ៍នេះទេ។
ចំណែកឯក្រសួងការបរទេសចិន បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ខ្លួនមិនបានដឹងពីគម្រោងបែបនេះទេ ដោយបន្ថែមថា ទីក្រុងប៉េកាំងមានវិធានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើការនាំចេញដ្រូន ឬប្រភេទយានគ្មានមនុស្សបើក (UAVs)។
លោក Fabian Hinz អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន International Institute for Strategic Studies លើវិស័យការពារជាតិដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បាននិយាយថា ការបញ្ជូនប្រភេទយានគ្មានមនុស្សបើកពីប្រទេសចិនទៅប្រទេសរុស្ស៊ី ប្រសិនជាការពិត នឹងក្លាយជាការអភិវឌ្ឍដ៏ធំមួយ។ លោកបានប្រាប់ Reuters ថា កន្លងមក ចិនបានផ្ដល់ឲ្យតែប្រភេទគ្រឿងបន្លាស់ប៉ុណ្ណោះសម្រាប់ផលិតសព្វាវុធ តែលើកនេះគឺជាការបញ្ជូនសព្វាវុធពេញលេញតែម្ដងទៅកាន់រុស្ស៊ី៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


