ព័ត៌មានអន្ដរជាតិ
ខេត្ត៥និងក្រុងបាងកកនឹងត្រូវជន់លិចក្នុងរយៈពេល១សប្តាហ៍ទៀត
យោងតាមការផ្សាយរបស់សារព័ត៌មានថៃ Khaosod English ខេត្ត៥របស់ប្រទេសថៃនៅតាមបណ្តោយដងទន្លេចៅប្រាយ៉ា (Chao Phraya) រួមទាំងទីក្រុងបាងកកផង នឹងត្រូវជន់រយៈពេល១សប្តាហ៍ទៀត ខណៈពេលនេះខេត្តមួយចំនួននៅភាគខាងជើងប្រទេសថៃ ដូចជាខេត្តឈៀងម៉ៃ ខេត្តឈៀរ៉ៃជាដើមបានរងគ្រោះដោយសារទឹកជំនន់ដ៏ខ្លាំង។

ខេត្តចំនួនប្រាំដែលត្រូវបានគេជឿថានឹងរងឥទ្ធិពលទឹកជំនន់ទន្លេចៅប្រាយ៉ា រួមមាន ខេត្តSuphan Buri ខេត្ត Ayutthaya ខេត្ត Chai Nat ខេត្ត Nakhon Pathom និង ខេត្តSamut Prakarn និងទីក្រុងបាងកកក៏រងសម្ពាធខ្លាំងក្នុងការលិចលងផងដែរ ខណៈរដ្ឋមន្ត្រីសន្តិសុខសង្គមលោក Varawut Silpa-archa កាលពីថ្ងៃសៅរ៍ បានបញ្ជាឱ្យសាងសង់ជំរកបណ្តោះអាសន្ន១៧កន្លែងសម្រាប់ត្រៀមជម្លៀសអ្នកលិចលង់។
នៅប៉ុន្មានម៉ោងទៀតពីពេលនេះ ទំនប់ចៅប្រាយ៉ានឹងត្រូវចាប់ផ្តើមបញ្ចេញទឹកបន្ថែមទៀតក្នុងចន្លោះពី ២០០០ ទៅ ២៤០០ ម៉ែត្រគុបក្នុងមួយវិនាទី។
ខេត្តជាច្រើននៅភាគខាងជើងប្រទេសថៃបានទទួលរងការលិចលង់រយៈពេល១ខែ ដោយចាប់ផ្តើមពីដើមខែកញ្ញាដោយសារឥទ្ធិពលព្យុះយ៉ាក់ជីកាលពេលនោះបណ្តាលឱ្យមានទឹកជំនន់រហ័សបណ្តាលឱ្យមានស្លាប់និងរបួសរាប់រយនាក់ ព្រមទាំងខូចខាតហេដ្ឋារចនាសម្ព័ន្ធរាប់ពាន់លានដុល្លារ៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


