ព័ត៌មានអន្ដរជាតិ
ក្នុងខួប១ឆ្នាំនៃសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស កម្ពុជាថ្មីសូមលើកយកនូវកំណត់ត្រាសំខាន់ៗខ្លះ
សង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីនបានឈានដល់ខួប១ឆ្នាំក្នុងថ្ងៃទី៧ខែតុលា២០២៤នេះ ខណៈសង្គ្រាមនេះបង្ហាញឱ្យឃើញនូវភាពប្រឈមដាក់គ្នាកាន់តែខ្លាំងមិនត្រឹមតែនៅតំបន់មជ្ឈិមបូព៌ាប៉ុណ្ណោះទេ ប៉ុន្តែភាពវឹកវរជុំវិញពិភពលោក។
ព្រឹត្តិការណ៍ធំៗបានកើតមានឡើងក្នុងសង្គ្រាម១ឆ្នាំនេះ៖

- សង្គ្រាមចាប់ផ្តើមនៅថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ដោយក្រុមសកម្មប្រយុត្ធហាម៉ាសប៉ាឡេស្ទីនបានវាយប្រហារភាគខាងត្បូងអ៊ីស្រាអែលតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសដោយប្រើយន្តហោះកែច្នៃហោះរំលងរបងសំណាញ់លួស និងបំផ្លាញរបងលួស ចំថ្ងៃដែលប្រទេសអ៊ីស្រាអែលប្រារព្វបុណ្យជាតិ។ ក្នុងហេតុការណ៍នោះ ក្រុមសកម្មប្រយុទ្ធហាម៉ាសសម្លាប់មនុស្ស១២០០នាក់ និងចាប់ជាចំណាប់ខ្មាំងប្រហែល២៥០នាក់។
- ជាការសងសឹក អ៊ីស្រាអែលបានប្រកាសភ្លាមៗដាក់ប្រទេសក្នុងស្ថានភាពសង្គ្រាម និងចាប់ផ្តើមបាញ់ផ្លោងដោយម៊ីស៊ីល យន្តហោះទម្លាក់គ្រាប់បែក សំដៅបំផ្លាញទីតាំងមូលដ្ឋានទ័ពរបស់ហាម៉ាស ដោយចាប់ផ្តើមពីភាគខាងជើងតំបន់ហ្គាហ្សា។ សង្គ្រាមបានចាប់ផ្តើមវឹកវរនៅតំបន់ហ្គាហ្សា។
- សង្គ្រាមបានផ្ទុះឡើងជិត២ខែ ភាគីជម្លោះអ៊ីស្រាអែលនិងហាម៉ាសបានសម្រេចកិច្ចព្រមព្រៀងបទឈប់បាញ់ម្តងកាលថ្ងៃទី២៤ដល់ថ្ងៃទី៣០ខែវិច្ឆិកា២០២៣ ក្រោមការសម្របសម្រួលរបស់ប្រទេសកាតា។កិច្ចព្រមព្រៀងបទឈប់បាញ់ដំបូងមានរយៈពេល៤ថ្ងៃបាននាំទៅដល់ការដោះលែងចំណាប់ខ្មាំង៥០នាក់ក្នុងចំណោម២៤០នាក់ដែលក្រុមហាម៉ាសចាប់ពង្រត់កាលថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ជាថ្នូរនឹងការដោះលែងអ្នកទោស១៥០នាក់របស់ប៉ាឡេស្ទីនដែលជាប់ទោសកន្លងមកនៅអ៊ីស្រាអែល។
- ក្រោយមកបទឈប់បាញ់នោះបានបន្ថែម២ថ្ងៃទៀតដោយក្រុមចំណាប់ខ្មាំង២០នាក់ទៀត និងក្រុមអ្នកទោសប៉ាឡេស្ទីន៦០នាក់ត្រូវបានដោះលែង។ ចំណាប់ខ្មាំងភាគច្រើនដែលដោះលែងគឺជាកុមារនិងមនុស្សវ័យចំណាស់ ខណៈអ្នកទោសប៉ាឡេស្ទីនគឺជាមេដឹកនាំនិងអ្នកប្រយុទ្ធសំខាន់ៗ។
- មេដឹកនាំចលនានយោបាយរបស់ក្រុមហាម៉ាស លោក Ismail Haniyeh ត្រូវបានសម្លាប់នៅថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២៤ ក្នុងទឹកដីអ៊ីរ៉ង់ នៅពេលដែលលោកទៅចូលរួមកម្មវិធីផ្លូវការអបអរសាទរប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់ឡើងកាន់តំណែង។
- លោក Yahya Sinwar ដែលជាក្រុមមេដឹកនាំសំខាន់មួយរូបរបស់ហាម៉ាស និងធ្លាប់ជាប់ពន្ធនាគារនៅប្រទេសអ៊ីស្រាអែល ក្រោយមកបានឡើងដឹកនាំជំនួសកន្លែងរបស់ លោក Ismail Haniyeh ដែលត្រូវគេធ្វើឃាត។
- យោងតាមក្រសួងសុខាភិបាលតំបន់ហ្គាហ្សា ក្នុងសង្គ្រាម១ឆ្នាំនេះ អ៊ីស្រាអែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីន៤២០០០នាក់ ខណៈដែលប្រជាជនប្រមាណជិត១០ម៉ឺននាក់បានរងរបួស។ ការស្លាប់និងរបួសក្នុងពេលកន្លងមក គឺភាគច្រើននៅលើកុមារនិងស្ត្រី។
- តំបន់ហ្គាហ្សាទាំងមូលបានក្លាយជាតំបន់ផេះផង់ ហើយប្រជាជននៅតំបន់ហ្គាហ្សាទាំងមូលជិត២,៣លាននាក់បានបាត់បង់ទីជម្រក និង បង្កវិបត្តិអត់ឃ្លានយ៉ាងធ្ងន់ធ្ងរបំផុត។
- ព្រឹត្តិការណ៍សំខាន់ៗផ្សេងៗទៀត នឹងត្រូវសង្ខេបជូនមិត្តអ្នកអានជាបន្តបន្ទាប់!
ដោយ រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


