Connect with us

ព័ត៌មានអន្ដរជាតិ

ខ្មាន់​កាំភ្លើង​ចូលបាញ់​ដល់អណ្ដូង​រ៉ែ​ធ្យូង​មួយ​កន្លែង​នៅ​ប៉ាគីស្ថាន ស្លាប់​មនុស្ស​២០​នាក់

បានផុស

នៅ

កម្មករចំនួន ២០​​នាក់បានស្លាប់ និង ៧​នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារលើអណ្តូងរ៉ែធ្យូងថ្ម​មួយ​កន្លែង​នៅក្នុងខេត្ត Balochistan ភាគនិរតីនៃប្រទេសប៉ាគីស្ថាន កាល​ពី​ព្រឹកថ្ងៃសុក្រនេះ។

លោក Humayun Khan មន្ត្រីប៉ុស្តិ៍ប៉ូលីសប្រចាំទីក្រុង Quetta បាននិយាយថា៖ «ជន​ប្រដាប់អាវុធមួយក្រុម បានវាយប្រហារអណ្តូងរ៉ែរបស់ក្រុមហ៊ុន Junaid Coal នៅក្នុងតំបន់ Duki តាំង​ពី​ព្រឹក​ព្រលឹម»។ លោក​បាន​បន្ថែម​ថា ជន​បង្ក​​ក៏​បាន​បាញ់​គ្រាប់​រ៉ុកកែត និង​គ្រាប់បែក​ដៃ​ចូល​ទៅ​ក្នុង​អណ្ដូរ​រ៉ែ​​ផង​ដែរ។

ជន​រងគ្រោះ​ភាគច្រើន​ជា​អ្នក​ស្រុក​តំបន់ Balochistan។ ក្នុង​ចំណោម​ជន​រងគ្រោះ មាន​អ្នកស្លាប់​៣​នាក់ និងរបួស​៤​នាក់គឺ​ជាជនជាតិអាហ្វហ្គានីស្ថាន។

គ្មាននរណាម្នាក់​​ចេញ​មុខ​អះអាងទទួលខុសត្រូវភ្លាមៗចំពោះការវាយប្រហារនេះទេ ហើយ​មូលហេតុ​នៃ​ការ​បាញ់​ប្រហារ​នេះ​ក៏​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ដែរ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ពរុស្ស៊ី ៥កន្លែង កម្ទេចយន្តហោះចម្បាំងអស់ ៤០គ្រឿង

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ឈឺចាប់ខ្លាំងបំផុតនៅពេលទាហានថៃចូលមកបាញ់សម្លាប់ទាហានខ្មែរលើដីខ្មែរដែលសម្ដេចធ្លាប់ទៅដល់​

ព័ត៌មានជាតិ៧ ម៉ោង មុន

សមាជិករដ្ឋសភា-ព្រឹទ្ធសភា ឈរគោរពវិញ្ញាណក្ខន្តព្រិន្ធបាលឯក សួន រោន ដែលពលីជីវិតពីការវាយឆ្មក់ពីពួក​ឈ្លានពាន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មេទ័ពអាល្លឺម៉ង់ ព្រមានថា រុស្ស៊ី អាចវាយ «ណាតូ» ៤ឆ្នាំទៀត

Sokha Hotels

ព័ត៌មានពេញនិយម