ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង អួតថា យុទ្ធជនជាង១លាននាក់ស្ម័គ្រចិត្តធ្វើទាហាន ក្រោយភាពតានតឹងកើនឡើង
បើយោងតាមសារព័ត៌មានរដ្ឋ KCNA យុទ្ធជនវ័យក្មេងប្រមាណ ១,៤លាននាក់ បានចុះឈ្មោះ ឬត្រឡប់ចូលទៅធ្វើជាទាហានឡើងវិញ នៅក្នុងសប្ដាហ៍នេះ បន្ទាប់ពីភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េបានកើនឡើងខ្លាំង។

KCNA បានរាយការណ៍នៅថ្ងៃទី១៦ខែតុលាថា ប្រជាជនវ័យក្មេងរបស់កូរ៉េខាងជើង មានការប្ដេជ្ញាចិត្តប្រយុទ្ធនៅក្នុងសមរភូមិ «ដើម្បីកម្ទេចសត្រូវដោយប្រើអាវុធបដិវត្តន៍»។ ការចូលរួមរបស់យុទ្ធជននេះ ធ្វើឡើងរយៈពេលត្រឹមតែ២ថ្ងៃប៉ុណ្ណោះ ក្រោយភាពថ្នើងថ្នាក់រវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងកំពុងឆេះឆួលខ្លាំងគួរឲ្យកត់សម្គាល់។
កាលពីឆ្នាំ២០២៣ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង ធ្លាប់បានចុះផ្សាយស្រដៀងគ្នានេះម្ដងដែរ ពាក់ព័ន្ធនឹងការស្ម័គ្រចិត្តចុះឈ្មោះចូលក្នុងជួរយោធា ដើម្បីប្រយុទ្ធប្រឆាំងនឹងសហរដ្ឋអាមេរិក។
គួររំឭកថា កាលពីថ្ងៃអង្គារ កូរ៉េខាងជើង បានបំផ្ទុះកម្ទេចផ្លូវចំនួន២ខ្សែដែលតភ្ជាប់ទៅកូរ៉េខាងត្បូង ដើម្បីបង្ហាញពីកំហឹង ខណៈប៉ុន្មានថ្ងៃមកនេះ ភាគីទាំងពីរក៏បោះពាក្យសម្តីខ្លាំងៗដាក់គ្នាមិនស្ទើរដែរ ធ្វើឲ្យគេបារម្ភថា ជម្លោះអាចកាន់តែរីកធំ។ ក្រោយការបំផ្ទុះ យោធាកូរ៉េខាងត្បូងក៏បានធ្វើការបាញ់ព្រមានផងដែរ។
ទីក្រុងព្យុងយ៉ាង ក៏បានចោទប្រកាន់ទីក្រុងសេអ៊ូលថាបានបញ្ជូនដ្រូនហោះឆ្លងកាត់រដ្ឋធានីកូរ៉េខាងជើង ហើយប្រទេសកូរ៉េទាំងពីរបានប៉ះទង្គិចគ្នាជុំវិញការបង្ហោះប៉េងប៉ោងសំរាមតាំងពីខែឧសភា។ ក្រុងព្យុងយ៉ាង បាននិយាយថា ការបាញ់បង្ហោះប៉េងប៉ោងនេះគឺជាការឆ្លើយតបទៅនឹងប៉េងប៉ោងដែលបង្ហោះដោយសកម្មជនកូរ៉េខាងត្បូងដែលប្រឆាំងរដ្ឋាភិបាលកូរ៉េខាងជើង៕
ដោយ៖ ឈាង
ចុចអាន៖ កូរ៉េខាងជើង បំផ្ទុះកម្ទេចផ្លូវតភ្ជាប់ទៅ កូរ៉េខាងត្បូង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


