ព័ត៌មានអន្ដរជាតិ
មេដឹកនាំហេសបូឡាសំខាន់៨រូបត្រូវអ៊ីស្រាអែលសម្លាប់
មរណៈភាពរបស់ Hashem Safieddine មេដឹកនាំត្រូវបន្តវេនពីលោក Hassan Nasrallah ដែលត្រូវបានសម្លាប់កាលពីដើមខែនេះ ក្រោមថ្វីដៃបាញ់ផ្លោងរបស់អ៊ីស្រាអែល បានធ្វើឲ្យមរណៈភាពរបស់ក្រុមមេដឹកនាំសំខាន់ៗរបស់ក្រុមសកម្មប្រយុទ្ធហេសបូឡាកើនឡើង។ យោធាអ៊ីស្រាអែល បានប្រកាសពីការសម្លាប់លោក Hashem Safieddine នៅថ្ងៃទី២២ខែតុលា ប៉ុន្តែមរណភាពរបស់លោកទំនងកើតមានតាំងពី៣សប្តាហ៍មុនក្នុងការវាយប្រហារនៅជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត។
ក្នុងសង្គ្រាមជាមួយក្រុមហេសបូឡានៅលីបង់រយៈពេល១ខែចុងក្រោយនេះ អ៊ីស្រាអែលដែលមានសម្ព័ន្ធមិត្តអាមេរិកនៅពីក្រោយបានបង្ហាញនូវភាពមានប្រៀបយ៉ាងខ្លាំងក្នុងសង្គ្រាម ដោយសម្លាប់មេដឹកនាំរបស់ក្រុមហេសបូឡាជាបន្តបន្ទាប់ និងបន្តបំផ្លាញបណ្តាញរបស់ក្រុមហេសបូឡា។
មេដឹកនាំសំខាន់ៗរបស់ក្រុមសកម្មប្រយុទ្ធហេសបូឡាដែលអ៊ីស្រាអែលសម្លាប់រួមមាន៖
- លោក ហាសេម សាហ្វីឌីន (Hashem Safieddine) ជាមេដឹកនាំសំខាន់ទី២ក្នុងក្រុមសកម្មប្រយុទ្ធហេសបូឡាមានមូលដ្ឋានក្នុងប្រទេសលីបង់ ដែលមានគោលដៅសំខាន់ក្នុងការប្រឆាំងអ៊ីស្រាអែល។ លោក ត្រូវបានគេមើលឃើញថា នឹងក្លាយជាមេដឹកនាំត្រូវបន្តវេនពីលោក Hassan Nasrallah ដែលអ៊ីស្រាអែលសម្លាប់កាលពីដើមខែតុលាក្នុងការវាយប្រហារតាមផ្លូវអាកាស។ នៅថ្ងៃទី២២ខែតុលា អ៊ីស្រាអែលបានអះអាងថា ខ្លួនបានសម្លាប់មេដឹកនាំរូបនេះ។
- លោក សាយយ៉េដ ហាសសាន ណាសរ៉ាឡា (Sayyed Hassan Nasrallah) ជាមេដឹកនាំប្រដាប់អាវុធរបស់ក្រុមហេសបូឡាសំខាន់បំផុងជាង៣ទសវត្សរ៍ចាប់តាំងបីឆ្នាំ១៩៩២។ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល តែប៉ុន្មានថ្ងៃលើក្រុមហេសបូឡាក្នុងសមរភូមិក្នុងលីបង់ មេដឹកនាំក្រុមហេសបូឡារូបនេះត្រូវបានអះអាងស្លាប់កាលថ្ងៃទី២៧ខែកញ្ញា។
- លោក អ៊ីប្រាហ៊ីម ឃ្យូបៃស៊ី (IBRAHIM QUBAISI) គឺជាមេបញ្ជាការ និងជាឥស្សរជននាំមុខគេនៅក្នុងផ្នែករ៉ុក្កែតរបស់ក្រុមហេសបូឡា ត្រូវបានគេរាយការណ៍ថា បានបាត់បង់ជីវិតក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូតកាលពីថ្ងៃទី២៤ខែកញ្ញា ពោលគឺមួយថ្ងៃក្រោយការប្រកាសវាយចូលទឹកដីលីបង់របស់អ៊ីស្រាអែលដែលតែងតែសង្កៀតធ្មេញខឹងហេសបូឡាដែលតែងតែផ្លោងដាក់ខ្លួនពីប្រទេសលីបង់។
- លោក អ៊ីប្រាហ៊ីម អាគីល (Ibrahim Aqil) ដែលជាមេបញ្ជាការប្រតិបត្តិការរបស់ក្រុមហេសបូឡាដែលបម្រើការលើស្ថាប័នយោធាកំពូលរបស់ក្រុមនេះ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូតកាលពីថ្ងៃទី២០ខែកញ្ញា។ ការចុះផ្សាយខ្លះ បង្ហាញថា អាគីលដែលបានប្រើឈ្មោះក្លែងក្លាយថា Tahsin និង Abdelqader ជាសមាជិកនៃស្ថាប័នយោធាកំពូលរបស់ហេសបូឡា គឺក្រុមប្រឹក្សា Jihad ។ សហរដ្ឋអាមេរិកបានចោទប្រកាន់អាគីលពីតួនាទីមួយនៅក្នុងការទម្លាក់គ្រាប់បែកលើរថយន្តក្រុងបេរូតដែលបានវាយប្រហារស្ថានទូតអាមេរិកក្នុងខែមេសាឆ្នាំ១៩៨៣ដែលបានសម្លាប់មនុស្ស៦៣នាក់ និងបន្ទាយទាហានម៉ារីនរបស់សហរដ្ឋអាមេរិក ប្រាំមួយខែក្រោយមក ដែលបានសម្លាប់មនុស្ស២៤១នាក់។
- លោក អាមេដ វ៉ាប៊ី (AHMED WAHBI) ជាមេបញ្ជាការកំពូលម្នាក់ដែលមើលការខុសត្រូវលើប្រតិបត្តិការយោធារបស់កងកម្លាំងពិសេស Radwan ក្នុងសង្រ្គាមនៅតំបន់ហ្គាហ្សា រហូតដល់ដើមឆ្នាំ២០២៤ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ដែលសំដៅទៅលើមេបញ្ជាការកំពូលៗជាច្រើននៅជាយក្រុងបេរូតកាលពីថ្ងៃទី២០ខែកញ្ញា។ លោក អាមេដ វ៉ាប៊ី ត្រូវបានសម្លាប់ក្នុងថ្ងៃតែមួយជាមួយ លោក អ៊ីប្រាហ៊ីម អាគីល។
- លោក ហ្វូដ ស៊ុក (FUAD SHUKR) ដែលត្រូវបានសម្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ជាយក្រុងភាគខាងត្បូងនៃរដ្ឋធានីលីបង់កាលពីថ្ងៃទី ៣០ខែកក្កដា។ លោក ហ្វូដ ស៊ុក ជាមេបញ្ជាការកំពូលរបស់ហេសបូឡា ដែលកំណត់ដោយយោធាអ៊ីស្រាអែលថា ជាអ្នកជំនិតបំផុតរបស់ Sayyed Hassan Nasrallah ដែលត្រូវបានសម្លាប់កាលថ្ងៃទី២៧ខែកញ្ញា។ Shukr គឺជាឥស្សរជនយោធាឈានមុខគេមួយរបស់ហេសបូឡា ចាប់តាំងពីក្រុមសកម្មប្រយុទ្ធនេះ បានបង្កើតឡើងដោយឆ្មាំបដិវត្តន៍អ៊ីរ៉ង់ជាង៤ទសវត្សរ៍មុន គឺនៅឆ្នាំ១៩៨២។ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើលោក ស៊ុក នៅក្នុងឆ្នាំ២០១៥ ហើយបានចោទប្រកាន់ថាបានដើរតួនាទីសំខាន់ក្នុងការទម្លាក់គ្រាប់បែកក្នុងឆ្នាំ១៩៨៣លើបន្ទាយទាហានម៉ារីនអាមេរិកនៅទីក្រុង បេរូត ដែលបានសម្លាប់បុគ្គលិកយោធាអាមេរិកចំនួន២៤១នាក់។
- លោក ម៉ូហាំម៉េដ ណាសសឺរ (Mohammed Nasser) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃទី៣ខែកក្កដា។ អ៊ីស្រាអែលបានអះអាងទទួលខុសត្រូវដោយនិយាយថា គាត់បានដឹកនាំអង្គភាពដែលទទួលខុសត្រូវចំពោះការបាញ់ចេញពីភាគនិរតីលីបង់ទៅកាន់អ៊ីស្រាអែល។ ក្រោយការសម្លាប់នោះ ប្រភពសន្តិសុខជាន់ខ្ពស់នៅក្នុងប្រទេសលីបង់ បានឲ្យដឹងថា លោក ណាសសឺរ ដែលជាមេបញ្ជាការជាន់ខ្ពស់ក្នុងក្រុមហេសបូឡា ទទួលខុសត្រូវចំពោះផ្នែកមួយនៃប្រតិបត្តិការរបស់ហេសបូឡានៅតាមព្រំដែនរវាងលីបង់និងអ៊ីស្រាអែល។
- លោក តាលែប អាប់ដាល់ឡាសហ៍ (TALEB ABDALLAH) ជាមេបញ្ជាការតំបន់របស់ក្រុមហេសបូឡា ត្រូវបានសម្លាប់កាលពីថ្ងៃទី១២ ខែមិថុនា នៅក្នុងការវាយប្រហារមួយដែលត្រូវបានអះអាងដោយអ៊ីស្រាអែល ដែលបាននិយាយថា ខ្លួនបានវាយប្រហារមជ្ឈ មណ្ឌលបញ្ជា និងគ្រប់គ្រងមួយនៅភាគខាងត្បូងប្រទេសលីបង់។ តាមការចុះផ្សាយខ្លះ ប្រភពសន្តិសុខក្នុងប្រទេសលីបង់ បាននិយាយថា គាត់គឺជាមេបញ្ជាការរបស់ក្រុមហេសបូឡា សម្រាប់តំបន់កណ្តាលនៃខ្សែបន្ទាត់ព្រំដែនភាគខាងត្បូង ហើយមានឋានៈដូចគ្នានឹង លោក ណាសសឺរ ដែរ៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២៣ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


