ព័ត៌មានអន្ដរជាតិ
ចិននិរទេសកម្មករកូរ៉េខាងជើង១២០នាក់ មន្ត្រីក្រុងព្យុងថាទំនាក់ទំនងជាមួយចិនមិនសូវល្អទេ
កម្មករកូរ៉េខាងជើងប្រហែល១២០នាក់មកពីរោងចក្រកាត់ដេរនៅទីក្រុង Dandong ប្រទេសចិនត្រូវបានធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃទី៣០ខែកញ្ញា ដែលការនិរទេសដោយមិនបានធ្លាប់មានដោយអាជ្ញាធរចិនបានធ្វើឱ្យទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាងកាន់តែតានតឹង។ នេះបើយោងតាមការចេញផ្សាយរបស់ The Daily NK ។

អ្នកដែលត្រូវបានគេធ្វើមាតុភូមិនិវត្តន៍នោះរួមមានកម្មការិនីប្រមាណ១០០នាក់ដែលធ្វើការខាងកាត់ដេរសម្លៀកបំពាក់ និងមន្ត្រីរាប់សិបនាក់ទៀតដែលបានគ្រប់គ្រងពួកគេ។ ប្រភពបាននិយាយថា ពលករកូរ៉េខាងជើងបានទទួលបញ្ជាឱ្យនិរទេសពីអាជ្ញាធរក្នុងប្រទេសចិនកាលពីថ្ងៃទី២៩ខែកញ្ញា ហើយពួកគេទាំងអស់បានត្រឡប់ទៅប្រទេសកូរ៉េខាងជើង វិញនៅថ្ងៃបន្ទាប់។ ហេតុការណ៍នេះបង្កឡើងដោយសារមានកម្មការិនីម្នាក់បានបាត់ពីកន្លែងធ្វើការ។
ដំបូងឡើយស្ត្រីរូបនេះបានដើរលេងជុំវិញក្រុង Dandong បន្ទាប់ពីចាកចេញពីកន្លែងធ្វើការកាលពីពាក់កណ្តាលខែកញ្ញា។ មុនពេលកើតហេតុ នាងត្រូវបានគេរាយការណ៍ថា មានការលំបាកក្នុងការទំនាក់ទំនងជាមួយមិត្តរួមការងារ។
បន្ទាប់ពីចាកចេញពីរោងចក្រ និងអន្តេវាសិកដ្ឋាន ស្ត្រីរូបនេះបានចំណាយពេលមួយថ្ងៃដើរលេងតាមដងផ្លូវក្នុងក្រុង Dandong។ នាងបានដើររហូតដល់ស្ពានផ្លូវរថភ្លើងកាត់ទន្លេ Yalu ចម្ងាយប្រហែល១៥គីឡូម៉ែត្រពីរោងចក្រ ហើយនៅថ្ងៃបន្ទាប់បានចូលភោជនីយដ្ឋានកូរ៉េខាងជើងមួយឈ្មោះថា Songdowon នៅកណ្តាលទីក្រុង Dandong។បុគ្គលិកភោជនីយដ្ឋានកូរ៉េខាងជើងបានជូនដំណឹងទៅភ្នាក់ងារសន្តិសុខរបស់រដ្ឋអំពីស្ត្រីរូបនោះហើយភ្នាក់ងារបានឆ្លើយតបថាពួកគេបានកំពុងស្វែងរកនាង។

បញ្ហាគឺថា រោងចក្រកាត់ដេរដែលស្ត្រីនោះធ្វើការបានរាយការណ៍ពីការបាត់ខ្លួនរបស់នាងទៅប៉ូលិសចិនរួចហើយ ដែលតាមដាននាងតាមរយៈវីដេអូពីកាមេរ៉ាសុវត្ថិភាពដែលបានដំឡើងពេញទីប្រជុំជនរួចហើយ។ ជាលទ្ធផល ប៉ូលិសចិនបានឃាត់ខ្លួនស្ត្រីរូបនោះ និងស៊ើបអង្កេតលើហេតុការណ៍នេះ។ មួយសប្តាហ៍ក្រោយមក ប៉ូលិសបានបញ្ជាមិនត្រឹមតែស្ត្រីនោះប៉ុណ្ណោះទេ ប៉ុន្តែកម្មករ និងអ្នកគ្រប់គ្រងនៅរោងចក្រកូរ៉េខាងជើងទាំងអស់ ឱ្យត្រឡប់ទៅប្រទេសកូរ៉េខាងជើងវិញភ្លាមៗ។
ការសម្រេចចិត្តធ្វើមាតុភូមិនិវត្តន៍កម្មករទាំងមូលនៅរោងចក្រ រួមទាំងអ្នកគ្រប់គ្រងផងដែរ ដោយសារតែការគ្រប់គ្រងរបស់កម្មករធ្វេសប្រហែស ខណៈប្រភពមួយបាននិយាយថា ការអនុញ្ញាតឱ្យប្រជាជនកូរ៉េខាងជើងដើរជុំវិញទីក្រុងរបស់ចិន អាចមានផលប៉ះពាល់អវិជ្ជមានដល់សុវត្ថិភាពសាធារណៈ។
ជាការឆ្លើយតប ស្ថានកុងស៊ុលកូរ៉េខាងជើងបានរៀបចំសន្និសីទបន្ទាន់រយៈពេលប្រាំថ្ងៃសម្រាប់អ្នកគ្រប់គ្រងជនជាតិកូរ៉េខាងជើងដែលកំពុងធ្វើការនៅក្នុងប្រទេស។ មន្ត្រីស្ថានកុងស៊ុលបាននិយាយក្នុងអំឡុងពេលសន្និសីទថា «ទំនាក់ទំនងរបស់យើងជាមួយចិនពេលនេះមិនសូវល្អទេ ពេលយើងនៅក្នុងប្រទេសចិន យើងត្រូវធ្វើឱ្យប្រាកដថា យើងគោរពតាមច្បាប់របស់ប្រទេសចិន»។
គ្រប់គ្នាភ្ញាក់ផ្អើលនៅពេលដែលអាជ្ញាធរចិនបាននិរទេសពលករកូរ៉េខាងជើងមួយក្រុមនេះភ្លាមៗបែបនេះ។ អ្នកខ្លះនិយាយថា ឧបទ្ទវហេតុនេះហាក់ដូចជាបញ្ជាក់ថាទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាងមានភាពរង្គោះរង្គើនៅពេលនេះ៕


អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ២ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ