Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ថា​ខ្លួន​រក​ឃើញ​ឧបករណ៍​ចារកម្ម​បរទេស​មាន​ទាំង​លើ​ផ្ទៃ​ទឹក និង​ក្រោម​សមុទ្រ

បានផុស

នៅ

រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​រក​ឃើញ​ឧបករណ៍ចារកម្មទាំងនៅលើផ្ទៃសមុទ្រ និង​នៅ​ក្នុង​សមុទ្រ រួមទាំង «បង្គោលភ្លើងហ្វារ» នៅក្រោមទឹក ដែលអាច​ផ្ដល់​សញ្ញា​​ឲ្យ​នាវាមុជទឹកបរទេស​ធ្វើ​ដំណើរ​ឆ្លង​កាត់។ នេះ​បើ​យោង​តាម​ការ​ប្រកាស​នៅ​លើ​គណនី​បណ្ដាញ​សង្គម WeChat របស់​​ក្រសួងសន្តិសុខរដ្ឋ​ចិន នៅ​ថ្ងៃ​ទី​២៩​ខែតុលា​​ឆ្នាំ​២០២៤។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​ចិន បាននិយាយថា ខ្លួនបានរកឃើញឧបករណ៍ដែលត្រូវបានលាក់នៅ​បាតសមុទ្រ ហើយកំពុងបញ្ជូនព័ត៌មាន​ដែលអាច «កំណត់​ទុក​ជា​មុន​នូវ​កន្លែងសម្រាប់ការប្រយុទ្ធ» ដោយ​បន្ថែម​ថា «កងកម្លាំងសន្តិសុខជាតិបានរឹបអូសឧបករណ៍បច្ចេកទេសពិសេសជាច្រើនប្រភេទ ដែលប្រើសម្រាប់ចារកម្មព័ត៌មាន និងទិន្នន័យ​ជើង​ទឹក ដែលលាក់នៅក្នុងសមុទ្រដ៏ធំធេង» តែ​មិនបានបញ្ជាក់ពីកន្លែងដែលឧបករណ៍ទាំងនោះត្រូវបានរកឃើញ​នោះ​ទេ។

ក្រសួង​សន្ដិសុខ​រដ្ឋ​ចិន បាន​បន្ត​ទៀត​ថា៖ «(ឧបករណ៍) ខ្លះដើរតួជា “ភ្នាក់ងារសម្ងាត់” កំពុង​រសាត់អណ្តែតតាមរលក ហើយ​កំពុង​តាមដានស្ថានភាពនៅក្នុងដែនទឹករបស់យើង​ភ្លាមៗ។ ខ្លះដើរតួជា “បង្គោលភ្លើងហ្វារ” នៅក្រោមទឹក ដែលបង្ហាញពីទិសដៅសម្រាប់នាវាមុជទឹកបរទេសដែលបានឈ្លានពានដែនទឹករបស់យើង»។

សូម​បញ្ជាក់​ថា កន្លង​មក​ចិន​បាន​ទាមទារអធិបតេយ្យ​លើសមុទ្រចិនខាងត្បូងស្ទើរតែទាំងអស់ រួមទាំងតំបន់ដែលទាមទារដោយព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម។ បន្ថែម​ពី​នេះ ទីក្រុងប៉េកាំងក៏បាននិយាយផងដែរថា ខ្លួននឹងមិនបោះបង់ការប្រើប្រាស់កម្លាំងលើកោះតៃវ៉ាន់ ដែលបដិសេធការទាមទារអធិបតេយ្យរបស់ចិន​​នោះ​ឡើយ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៣ នាទីutes មុន

លោក ស៊ាន បូរ៉ាត និងលោក ស ថាវី ត្រូវបានតុលាការកោះហៅចូលបំភ្លឺលើសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា

សន្តិសុខសង្គម១ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

សហជីព និងពលរដ្ឋឈប់ជឿ អ៊ុំ សំអាន ព្រោះជាមនុស្សធ្លាប់ជាប់គុកដោយសារនិយាយកុហករឿងព្រំដែន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ប៊ុន រ៉ានី អំពាវនាវឱ្យគ្រប់ភាគីរួមគ្នាជាមួយរដ្ឋាភិបាលដើម្បីលុបបំបាត់ជំងឺអេដស៍

សេដ្ឋកិច្ច៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម