ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល សម្លាប់មនុស្ស ១៤៣នាក់ទៀតនៅហ្គាហ្សា, អាមេរិក ថា ខ្លួនស្លុតចិត្តណាស់
តាមសេចក្តីរាយការណ៍របស់ Aljazeera, អ៊ីស្រាអែល បានបើកការវាយប្រហារអាកាស ទូទាំងតំបន់ហ្គាហ្សាកាលពីថ្ងៃអង្គារទី២៩ខែតុលាឆ្នាំ២០២៤ សម្លាប់ពលរដ្ឋប៉ាឡេស្ទីនចំនួន១៤៣នាក់ ដោយក្នុងនោះមាន១៣២នាក់ បាត់បង់ជីវិតនៅដែនដីប៉ែកខាងជើង ខណៈសហរដ្ឋអាមេរិក និយាយថា ខ្លួនស្លុតចិត្តណាស់ចំពោះការវាយប្រហារនេះ។

ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស អះអាងថា អ៊ីស្រាអែល បានបាញ់មីស៊ីលដាក់អគារលំនៅដ្ឋានកម្ពស់៥ជាន់នៅតំបន់ Beit Lahia ហើយអ៊ីស្រាអែល ក៏ទទួលស្គាល់ដែរថា ខ្លួនដឹងពីរបាយការណ៍នៃប៉ះពាល់ដល់ជនស៊ីវិលដែរ ប៉ុន្តែនឹងពិនិត្យលម្អិត។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller លើកឡើងថា «ទីក្រុងវ៉ាស៊ីនតោន ពិតជាព្រួយបារម្ភខ្លាំងណាស់ចំពោះការបាត់បង់អាយុជីវិតជនស៊ីវិលនៅក្នុងឧបទ្ទវហេតុនេះ។ វាគឺជាឧប្បត្តិហេតុដ៏រន្ធត់ ជាមួយនឹងលទ្ធផលធ្វើឲ្យយើងស្លុតចិត្ត»។

លោកបន្តថា «សោកនាដកម្មសម្រាប់ជនស៊ីវិល នៅក្នុងការវាយប្រហារចុងក្រោយបង្អស់នេះ បានដាស់តឿនឲ្យយើង ដឹងពីមូលហេតុដែលយើងចាំបាច់ត្រូវបញ្ចប់សង្រ្គាមនេះ»។
សូមបញ្ជាក់ថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិងកំពុងប្រតិបត្តិការនៅជ្រោយហ្គាហ្សាភាគខាងជើង ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ជាពិសេសនៅតំបន់ Jabalia, Beit Lahia និង Beit Hanoun តែម្តង ដោយអះអាងថា ប្រតិបត្តិការរបស់ខ្លួននៅទីនោះ គឺដើម្បីការពារក្រុមហាម៉ាសឲ្យប្រមូលផ្តុំគ្នាឡើងវិញ ហើយចោទពួកគេថា បានបង្កប់ខ្លួនក្នុងចំណោម ជនស៊ីវិល។

អ៊ីស្រាអែល បានបើកយុទ្ធនាការកម្ទេចក្រុមហាម៉ាស ជាការសងសឹកចំពោះទង្វើយ៉ាងគឃ្លើនរបស់ក្រុមនេះ នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ដែលកាលនោះបានសម្លាប់មនុស្សប្រហែល១ ២០០នាក់ខណៈ២៥១នាក់ផ្សេងទៀត ត្រូវចាប់ធ្វើជាចំណាប់ខ្មាំង។ ចំណែកការសងសឹករបស់អ៊ីស្រាអែលនោះ បានសម្លាប់មនុស្សជាង ៤២ ៩២៤នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក បៃដិន ថា សង្គ្រាមនៅហ្គាហ្សាគួរតែបញ្ចប់ ខណៈតួលេខអ្នកស្លាប់លើសពី ៤៣ ០០០នាក់ហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១៦ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


