ព័ត៌មានអន្ដរជាតិ
លោក បៃដិន ថា សង្គ្រាមនៅហ្គាហ្សាគួរតែបញ្ចប់ ខណៈតួលេខអ្នកស្លាប់លើសពី ៤៣ ០០០នាក់ហើយ
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) បាននិយាយកាលពីថ្ងៃចន្ទថា សង្គ្រាមរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប «គួរតែបញ្ចប់» ខណៈដែលចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីននៅក្នុងសង្គ្រាមនេះបានកើនឡើងដល់ ៤៣ ០០០នាក់។

លោក បៃដិន បានប្រាប់ថា៖ «យើងត្រូវការបទឈប់បាញ់មួយ។ សង្រ្គាមនេះគួរតែបញ្ចប់» ដោយបន្ថែមថា លោកនឹងធ្វើការអំពាវនាវឲ្យមានការ «តាមដាន» លើកិច្ចខិតខំប្រឹងប្រែងបទឈប់បាញ់ជាបន្តបន្ទាប់ទៀត។
ការលើកឡើងរបស់ប្រធានាធិបតីអាមេរិក ធ្វើឡើងក្រោយអាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្គាហ្សាបានប្រកាសកាលពីថ្ងៃទី២៨ខែតុលាថា ចំនួនអ្នកស្លាប់ដែលត្រូវបានបញ្ជាក់នៅក្នុងតំបន់ហ្គាហ្សាបានកើនឡើងលើសពី ៤៣ ០០០នាក់ ខណៈដែលជាង ១០១ ០០០នាក់ផ្សេងទៀតបានរងរបួស។ អ្នកស្លាប់ភាគច្រើនជាស្ត្រី និងកុមារ។
សង្គ្រាមរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា បានធ្វើឲ្យជនស៊ីវិលស្ទើរតែអស់នៅហ្គាហ្សាត្រូវជម្លៀសខ្លួន ព្រមទាំងមានការរាំងខ្ទប់ដែលនាំឲ្យមានកង្វះខាតអាហារ ទឹកស្អាត និងថ្នាំពេទ្យយ៉ាងធ្ងន់ធ្ងរ។
កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដែលដឹកនាំដោយសហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា ដើម្បីឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានបរាជ័យជុំវិញការបដិសេធរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក្នុងការបញ្ឈប់សង្រ្គាម។
អ៊ីស្រាអែលក៏ប្រឈមមុខនឹងសំណុំរឿងប្រល័យពូជសាសន៍នៅតុលាការយុត្តិធម៌អន្តរជាតិចំពោះសកម្មភាពរបស់ខ្លួននៅហ្គាហ្សាផងដែរ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៥ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២៣ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


