ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ទទួលបានគ្រាប់កាំភ្លើងធំពី EU ជាង៩៨ម៉ឺនគ្រាប់
សហភាពអឺរ៉ុប (EU) បានផ្គត់ផ្គង់គ្រាប់កាំភ្លើងធំចំនួនច្រើនជាង ៩៨ម៉ឺនគ្រាប់ ឲ្យទៅប្រទេសអ៊ុយក្រែន សម្រាប់ធ្វើសង្គ្រាមជាមួយរុស្ស៊ី ហើយគ្រោងនឹងបង្កើនតួលេខនេះឲ្យបានដល់ ១លានគ្រាប់មុនដំណាច់ឆ្នាំ២០២៤។ នេះបើយោងតាមការលើកឡើងរបស់លោក Josep Borrell ប្រធានគោលនយោបាយការបរទេសរបស់ EU នៅថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២៤។

ដំបូងឡើយ EU គ្រោងផ្ដល់គ្រាប់កាំភ្លើងធំប្រវែង ១៥៥មិល្លិម៉ែត្រចំនួន ១លានគ្រាប់ ត្រឹមខែមីនាឆ្នាំនេះ ប៉ុន្តែត្រូវបានអូសបន្លាយមកទល់នឹងពេលបច្ចុប្បន្ន ព្រោះសមត្ថភាពផលិតគ្រាប់កាំភ្លើងទាំងនោះនៅមានកង្វះខាត និងមិនទាន់តម្រូវការ។
លោក Borrell បានប្រាប់សារព័ត៌មាន European Pravda របស់អ៊ុយក្រែន ថា៖ «ខ្ញុំដឹងថា យើងធ្លាប់បានប្ដេជ្ញាសម្រេចគោលដៅនៅត្រឹមនិទាឃរដូវ ហើយយើងទទួលបរាជ័យ។ ប៉ុន្តែយើងអាចធ្វើវានៅមុនដំណាច់ឆ្នាំនេះ»។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីឆែក លោក Petr Fiala ក៏ធ្លាប់បានលើកឡើងថា ប្រទេសរបស់លោក នឹងបញ្ជូនគ្រាប់កាំភ្លើងធំចំនួន ៥០ម៉ឺនគ្រាប់ទៅឲ្យអ៊ុយក្រែននៅចុងឆ្នាំនេះ។
អ៊ុយក្រែន បាននិងកំពុងបង្កើនផលិតកម្មការពារនៅក្នុងស្រុកផងដែរ ដើម្បីព្យាយាមកាត់បន្ថយការពឹងផ្អែកលើជំនួយយោធាពីសម្ព័ន្ធមិត្ត និងធានាបាននូវការផ្គត់ផ្គង់ទាន់ពេលវេលា។
មេបញ្ជាការប្រដាប់អាវុធកំពូលរបស់អ៊ុយក្រែន បាននិយាយថា ក្រុងកៀវបានបង្កើនការផលិតគ្រាប់កាំភ្លើងពីគ្មានទាល់តែសោះនៅមុនពេលសង្គ្រាមជាមួយរុស្ស៊ី ឲ្យបានដល់រាប់លានគ្រាប់ឯណោះក្នុងមួយឆ្នាំ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


