Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក កូរ៉េ​ខាងត្បូង និង​ជប៉ុន រៀប​ចំ​សមយុទ្ធ​ត្រីភាគី​លើក​ទី​២​នៅ​សប្ដាហ៍​នេះ

បានផុស

នៅ

សមយុទ្ធ Freedom Edge នឹង​ត្រូវ​រៀបចំ​ឡើង​ជា​លើក​ទី​២​​នៅ​ក្នុង​ឆ្នាំ​២០២៤​នេះ ដោយ​មាន​ការ​ចូលរួម​ពី​​ប្រទេស​ចំនួន​៣ ដូចជា សហរដ្ឋ​អាមេរិក កូរ៉េ​ខាង​ត្បូង និង​ជប៉ុន។

(រូបភាព៖ Yonhap)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​យោង​តាម​អគ្គ​សេនាធិការ​ចម្រុះ​កូរ៉េ​ខាង​ត្បូង សមយុទ្ធ​ត្រី​ភាគី​​​​លើក​នេះ​ នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពីថ្ងៃ​ទី​​១៣​ដល់​ថ្ងៃ​ទី​១៥​ខែ​វិច្ឆិកា នៅ​ផ្លូវ​សមុទ្រ​អន្តរជាតិ​​នៃ​កោះ Jeju ដែល​ជា​កោះ​ធំ​បំផុត​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង។

ប្រទេស​សម្ព័ន្ធមិត្ត​ទាំងបី បានធ្វើសមយុទ្ធ​ត្រីភាគីជាលើកដំបូងដែលមិនធ្លាប់មាននៅក្នុងខែមិថុនា ដោយអនុលោមតាមកិច្ចព្រមព្រៀងដែលពួកគេបានធ្វើក្នុងអំឡុងកិច្ចប្រជុំកំពូល Camp David កាលពីខែសីហាឆ្នាំមុន។

សម្រាប់សមយុទ្ធនេះ កូរ៉េខាងត្បូងនឹងចល័តនាវាពិឃាតកងទ័ពជើងទឹកពីរគ្រឿង រួមទាំងនាវាពិឃាត Aegis Seoae Ryu Seong-ryong ក៏ដូចជាយន្តហោះល្បាតដែនសមុទ្រ P-3 និងយន្តហោះចម្បាំង F-35A និង F-15K។

សមយុទ្ធនេះ ក៏​មាន​ការ​ចូលរួម​ពីនាវាផ្ទុកយន្តហោះ USS George Washington របស់កងទ័ពជើងទឹកអាមេរិក និងនាវាពិឃាត JS Haguro របស់ជប៉ុនផងដែរ។

អគ្គ​សេនាធិការ​ចម្រុះ​កូរ៉េ​ខាង​ត្បូង បាននិយាយថា សមយុទ្ធ​នឹងរួមបញ្ចូលលំហាត់​យោធា​ពីលើអាកាសដែល​​ប្រើប្រាស់​យន្តហោះចម្បាំងជំនាន់ទីប្រាំ ក៏ដូចជាការហ្វឹកហ្វឺនការពារមីស៊ីលតាមសមុទ្រ សង្គ្រាមប្រឆាំងនាវាមុជទឹក ការរារាំងដែនសមុទ្រ និងការហ្វឹកហ្វឺន​ការ​ការពារ​តាមអ៊ីនធឺណិត៕

ដោយ៖ ឈាង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម