ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ព្រមានពលរដ្ឋខ្លួននៅថៃឲ្យជៀសវាងការជួបជុំ ខ្លាចមានអំពើភេរវកម្ម
អាជ្ញាធរអ៊ីស្រាអែល កាលពីថ្ងៃអង្គារបានព្រមានជនជាតិរបស់ខ្លួននៅក្នុងប្រទេសថៃឲ្យរក្សាការប្រុងប្រយ័ត្ន និងជៀសវាងការជួបជុំ ព្រមទាំងព្រឹត្តិការណ៍សាធារណៈរបស់ជនជាតិជ្វីហ្វ ដោយលើកឡើងពីព័ត៌មានថ្មីទាក់ទងនឹងការវាយប្រហារដែលអាចកើតមាន។

ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍អំពីផែនការវាយប្រហារទៅលើជនជាតិអ៊ីស្រាអែលនៅឯពិធីជប់លៀងមួយនៅថ្ងៃទី១៥ខែវិច្ឆិកា លើកោះ Phangan ស្ថិតនៅភាគខាងត្បូងទីក្រុងបាងកក ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមសម្រាប់ប្រជាជនអ៊ីស្រាអែល។
មន្ត្រីសន្តិសុខថៃ និងអ៊ីស្រាអែល បានរារាំងការប៉ុនប៉ងវាយប្រហារជាច្រើនលើករួចមកហើយ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយចេញកាលពីថ្ងៃទី១២ខែវិច្ឆិកា ដោយការិយាល័យនាយករដ្ឋមន្ត្រី ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ Mossad និងក្រុមប្រឹក្សាសន្តិសុខជាតិរបស់អ៊ីស្រាអែល។
ក្រុមប្រឹក្សាសន្តិសុខអ៊ីស្រាអែល បានចេញសារព្រមាននៅលើវិបសាយផ្លូវការរបស់ខ្លួនថា៖ «តាមរយៈព័ត៌មានថ្មីៗ និងការភ័យខ្លាចកាន់តែខ្លាំងឡើងនៃការវាយប្រហារលើជនជាតិអ៊ីស្រាអែល និងជនជាតិជ្វីហ្វនៅទូទាំងប្រទេសថៃ ក្រុមប្រឹក្សាសន្តិសុខជាតិជំរុញឲ្យប្រជាជនអ៊ីស្រាអែលនៅក្នុងប្រទេសថៃបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់លើព័ត៌មានថ្មីៗ»។
ក្រុមប្រឹក្សាសន្តិសុខអ៊ីស្រាអែល បានផ្តល់ដំបូន្មានឲ្យជៀសវាងសហគមន៍អ៊ីស្រាអែលឬព្រឹត្តិការណ៍ជ្វីហ្វ លាក់បាំងអត្តសញ្ញាណដែលអាចកំណត់ដឹងថាជាជនជាតិអ៊ីស្រាអែលឬជ្វីហ្វ ជៀសវាងការចែករំលែកផែនការធ្វើដំណើរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងជូនដំណឹងដល់សន្តិសុខក្នុងតំបន់ចំពោះព្រឹត្តិការណ៍គួរឲ្យសង្ស័យណាមួយ។
សេចក្តីថ្លែងការណ៍របស់អ៊ីស្រាអែល បានបន្ថែមថា៖ «ចាប់តាំងពីថ្ងៃទី៧ខែតុលា (ឆ្នាំ២០២៣) អ៊ីរ៉ង់ និងគ្នីគ្នារបស់ខ្លួន បានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីវាយប្រហារគោលដៅអ៊ីស្រាអែល និងជ្វីហ្វនៅទូទាំងពិភពលោក»។
ថ្វីត្បិតមានការព្រមានបែបនេះក៏ដោយ អ៊ីស្រាអែលមិនបានជំរុញឲ្យពលរដ្ឋខ្លួនចាកចេញពីប្រទេសថៃនោះឡើយ។
យោងតាមសារព័ត៌មាន Axios មន្ត្រីរដ្ឋាភិបាលថៃក្នុងឆ្នាំ២០២២ បានជូនដំណឹងដល់អ៊ីស្រាអែលថា អ៊ីរ៉ង់ធ្លាប់បានសន្យាមិនធ្វើការវាយប្រហារប្រឆាំងនឹងគោលដៅអ៊ីស្រាអែលនៅលើទឹកដីថៃនោះទេ។
សូមបញ្ជាក់ថា កាលពីខែតុលា ក្រុមប្រឹក្សាសន្តិសុខអ៊ីស្រាអែល បានជំរុញឲ្យជនជាតិខ្លួនចាកចេញពីប្រទេសស្រីលង្កា ព្រោះខ្លាចមានការវាយប្រហារ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


