ព័ត៌មានអន្ដរជាតិ
កូនប្រុសទី២របស់មេដឹកនាំកំពូលអ៊ីរ៉ង់ ទំនងជាឡើងស្នងតំណែងបន្តពីឪពុក
ក្រោយមានព័ត៌មានជាហូរហែពាក់ព័ន្ធនឹងបញ្ហាសុខភាពរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ ស្រាប់តែលេចឮដំណឹងថ្មីថា លោក Mojtaba Khamenei ដែលជាកូនប្រុសទី២របស់លោក Ali Khamenei ត្រូវបានគេរៀបចំឲ្យឡើងកាន់តំណែងបន្តវេនពីឪពុក។

ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ លោក Mojtaba បានបង្កើនឥទ្ធិពលជាច្រើននៅក្នុងរបបគ្រប់គ្រងអ៊ីរ៉់ង់ ដែលនេះបង្ហាញយ៉ាងច្បាស់ថា វាជាព័ស្តុតាងនៃការត្រៀមឡើងបន្តវេនពីលោក Ali។
ថ្វីត្បិតលោក Mojtaba មិនសូវបានបង្ហាញមុខមាត់ខ្លាំងជាសាធារណៈក៏ដោយ ក៏លោកមានតួនាទីសំខាន់សម្រាប់ការបញ្ជាដឹកនាំនៅក្នុងការិយាល័យមេដឹកនាំកំពូល។ លោកត្រូវបានគេស្គាល់ច្រើនតាមរយៈការបង្ក្រាបក្រុមបាតុកម្មមុនការបោះឆ្នោតឆ្នាំ២០០៩។
លោក Mojtaba ធ្លាប់បានទទួលងារជា «Ayatollah» នៅក្នុងឆ្នាំ២០២១ ដែលបំពេញតាមលក្ខខណ្ឌរដ្ឋធម្មនុញ្ញសម្រាប់តួនាទីជាមេដឹកនាំកំពូល។
កើតនៅឆ្នាំ១៩៦៩ លោក Mojtaba បានចូលរួមជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បន្ទាប់ពីបានបញ្ចប់ថ្នាក់អនុវិទ្យាល័យនៅឆ្នាំ១៩៨៧។ លោកបានបម្រើការនៅ IRGC នៅចុងសម័យសង្រ្គាមអ៊ីរ៉ាក់-អ៊ីរ៉ង់។
នៅដើមសតវត្សរ៍ទី២១ លោកមានទំនាក់ទំនងជិតស្និទ្ធទាំងនៅក្នុង IRGC និងជាមួយក្រុមបព្វជិតកំពូលអ៊ីរ៉ង់។
ការសម្រេចចិត្តក្នុងការរើសអ្នកស្នងតំណែងកំពូល ត្រូវគេរាយការណ៍ថាបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំសម្ងាត់នៃក្រុមប្រឹក្សាសភាអ៊ីរ៉ង់។ កិច្ចប្រជុំសម្ងាត់ បានប្រព្រឹត្តទៅនៅក្នុងខែកញ្ញា តាមសំណើរបស់លោក Ali Khamenei។ សភាដែលមានសមាជិកចំនួន៦០រូប ត្រូវគេរាយការណ៍ថាបានប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងដើម្បីឈានដល់ការសម្រេចចិត្តជាឯកច្ឆ័ន្ទ រួមទាំងការគំរាមកំហែងពីលោក Khamenei និងតំណាងរបស់គាត់។
របាយការណ៍អន្តរជាតិរបស់អ៊ីរ៉ង់ និយាយថា ការសម្រេចចិត្តនេះត្រូវបានរក្សាទុកជាការណ៍សម្ងាត់ ដើម្បីជៀសវាងការរិះគន់ជាសាធារណៈ ដោយបន្ថែមថា៖ «សភាបានប្ដេជ្ញារក្សាការណ៍សម្ងាត់ជាអតិបរមាលើការសម្រេចចិត្ត ដោយសារតែការភ័យខ្លាចចំពោះការរីករាលដាលនៃការតវ៉ាជាសាធារណៈ»។
សូមបញ្ជាក់ថា របាយការណ៍ជាច្រើនកាលពីពេលថ្មីៗ បានឲ្យដឹងថា លោក Ali Khamenei វ័យ៨៥ឆ្នាំ កំពុងធ្លាក់ខ្លួនឈឺធ្ងន់សន្លប់បាត់បង់ស្មារតី។ យ៉ាងណាមិញ ប៉ុន្មានម៉ោងក្រោយការចេញផ្សាយព័ត៌មានទាំងនោះ រដ្ឋាភិបាលអ៊ីរ៉ង់បានបញ្ចេញរូបភាពជាច្រើនសន្លឹកពីមេដឹកនាំកំពូលរបស់ខ្លួននៅក្នុងជំនួបជាមួយលោក Mojtaba Amani ដែលអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសលីបង់ កាលពីថ្ងៃអាទិត្យទី១៧ខែវិច្ឆិកា។
ប្រភពព័ត៌មានមួយចំនួន បានអះអាងថា លោក Ali Khamenei គ្រោងផ្ទេរអំណាចទៅឲ្យកូនប្រុស ខណៈខ្លួននៅរស់រានមានជីវិត ដើម្បីធានាបាននូវការផ្ដាស់ប្ដូររបបគ្រប់គ្រង់ដោយរលូន និងជៀសវាងការប្រឆាំង៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


