ព័ត៌មានអន្ដរជាតិ
ឡានដឹកជំនួយជិត១០០គ្រឿងនៅហ្គាហ្សា ត្រូវគេប្លន់
ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន UNRWA បានឲ្យដឹងថា រថយន្តដឹកជំនួយជិត១០០គ្រឿងរបស់ខ្លួន ត្រូវបានគេប្លន់ ដែលហេតុការណ៍នេះបានកើតឡើងនៅភាគខាងត្បូងតំបន់ហ្គាហ្សា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ UNRWA បានពណ៌នាថា វាជាឧបទ្ទវហេតុដ៏អាក្រក់បំផុតមួយដែលមិនធ្លាប់មាន។

UNRWA បានប្រាប់សារព័ត៌មាន CNN នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទនេះថា រថយន្តចំនួន ៩៧គ្រឿងក្នុងចំណោមរថយន្តចំនួន ១០៩គ្រឿងដែលដឹកស្បៀងអាហារសម្រាប់ UNRWA និងកម្មវិធីស្បៀងអាហារពិភពលោក WFP ពីតំបន់ Kerem Shalom ឆ្លងកាត់ចូលទៅក្នុងហ្គាហ្សា ត្រូវបានបាត់បង់នៅក្នុងហេតុការណ៍ប្លន់។
UNRWA បានបន្ថែមថា អ្នកបើកបរត្រូវបានបង្ខំឲ្យចុះពីរថយន្តនៅត្រង់ប៉ុស្តិ៍ឆែកឆេរប្រដាប់ដោយអាវុធមួយកន្លែង ហើយបុគ្គលិកជំនួយបានរងរបួស ព្រមទាំងរថយន្តបានរងការខូចខាតយ៉ាងខ្លាំង។
UNRWA មិនបានកំណត់អត្តសញ្ញាណជនល្មើសនៃការលួចប្លន់នោះទេ ប៉ុន្តែបានស្តីបន្ទោស «ការមិនអនុវត្តច្បាប់ និងសណ្តាប់ធ្នាប់» និង «វិធានការរបស់អាជ្ញាធរអ៊ីស្រាអែល» សម្រាប់ការបង្កើត «បរិយាកាសដ៏គ្រោះថ្នាក់» នេះឡើង។
UNRWA បាននិយាយទៀតថា បញ្ហាប្រឈមដែលពាក់ព័ន្ធនឹងការផ្តល់ជំនួយដល់តំបន់ហ្គាហ្សា បានក្លាយទៅជារឿងកាន់តែអាក្រក់ ដោយរថយន្តដឹកទំនិញត្រូវបានពន្យារពេលជាញឹកញាប់នៅគោលដៅផ្សេងៗ ហើយជារឿយៗត្រូវបានគេប្លន់ និងទទួលរងនូវការវាយប្រហារកាន់តែខ្លាំងឡើង។
ពាក់ព័ន្ធនឹងរឿងប្លន់នេះ ក្រសួងមហាផ្ទៃនៃតំបន់ហ្គាហ្សា បានអះអាងនៅថ្ងៃទី១៩ខែវិច្ឆិកានេះថា កងកម្លាំងសន្តិសុខរបស់ខ្លួនបានសម្លាប់មនុស្សជាង២០នាក់ ដែលជាប់ទាក់ទិននឹងករណីប្លន់រថយន្តដឹកជំនួយ។
កងកម្លាំងជាតិ និងអ៊ីស្លាម ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមប៉ាឡេស្ទីន បានកោតសរសើរនូវសកម្មភាពរបស់ក្រសួងមហាផ្ទៃតំបន់ហ្គាហ្សប្រឆាំងនឹងអំពើប្លន់ ហើយចាត់ទុកជនទាំងនោះថាជាចោរឧក្រិដ្ឋកម្មដែលបំផ្លាញសន្ដិសុខផ្ទៃក្នុង និងការចិញ្ចឹមជីវិតរបស់ពលរដ្ឋ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


