ព័ត៌មានអន្ដរជាតិ
លោក Zelensky៖ អ៊ុយក្រែនសម្រេចបានសន្តិភាពសិន ទើបពលរដ្ឋអាចបោះឆ្នោតរើសមេដឹកនាំថ្មី
លោក Volodymyr Zelensky បានប្រកាសលុបចោលការបោះឆ្នោតសកលនៅអ៊ុយក្រែនសាជាថ្មី ខណៈអាណត្តិជាប្រធានាធិបតីរបស់លោកបានផុតកំណត់តាំងពីខែមីនាឆ្នាំ២០២៤ ក្រោមហេតុផលកំពុងផ្ទះមានសង្គ្រាមជាមួយរុស្ស៊ី និងការអនុវត្តច្បាប់អាជ្ញាសឹកដែលបានដាក់ចេញកាលពីឆ្នាំ២០២២។ លោក Zelensky បានបញ្ជាក់ថា អ៊ុយក្រែនត្រូវតែសម្រេចបានសន្តិភាពជាមុនសិន ទើបប្រជាជនអាចទៅបោះឆ្នោត។

ការប្រកាសរបស់មេដឹកនាំអ៊ុយក្រែន បានធ្វើឡើងនៅអំឡុងពេលកិច្ចប្រជុំផ្ទៃក្នុងសភាកាលពីថ្ងៃអង្គារ។
លោក Zelensky បានរៀបរាប់ថា៖ «យើងទាំងអស់គ្នាដឹងហើយថា រដ្ឋធម្មនុញ្ញអ៊ុយក្រែន និងច្បាប់មិនអនុញ្ញាតឲ្យមានការបោះឆ្នោតក្នុងសម័យសង្គ្រាម ហើយគ្មាននរណាម្នាក់ក្នុងពិភពលោកទាមទាររឿងនេះពីអ៊ុយក្រែនទេ។ ទោះយ៉ាងណាក៏ដោយ មានមនុស្សមួយចំនួននៅអ៊ុយក្រែន ដែលអាចស្រេកឃ្លានសម្រាប់ [ការបោះឆ្នោត] ដែលពួកគេចង់ឈ្លោះទាស់ទែងនៅក្នុងរដ្ឋ ច្រើនជាងប្រយុទ្ធដើម្បីរដ្ឋ។ ពួកគេស្វែងរកជម្លោះនយោបាយនៅក្នុងគ្រាអាសន្ន ដូចជានៅក្នុងរឿងកុន។ នេះជាផលប៉ះពាល់ដល់អ៊ុយក្រែន»។
មេដឹកនាំអ៊ុយក្រែន បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីធានាស្ថិរភាពផ្ទៃក្នុងរបស់ប្រទេស។ នេះរួមបញ្ចូលទាំងការពង្រឹងជួរមុខ ការជំរុញឧស្សាហកម្មការពារជាតិ ការធានាសេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុ ការបង្កើនទំហំព័ត៌មាន ការធានាយុត្តិធម៌ ការកែលម្អអភិបាលកិច្ចក្នុងតំបន់ និងបញ្ហាសំខាន់ៗផ្សេងទៀត។
លោក Andrey Yermak ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា ការបោះឆ្នោតប្រធានាធិបតីនឹងត្រូវធ្វើឡើងភ្លាមៗ បន្ទាប់ពីសង្គ្រាមបានបញ្ចប់។
បើយោងតាមលោក Ruslan Stefanchuk ប្រធានសភា ការបោះឆ្នោតប្រធានាធិបតីថ្មីនឹងប្រព្រឹត្តទៅក្នុងរយៈពេល៦០ថ្ងៃ បន្ទាប់ពីច្បាប់អាជ្ញាសឹកត្រូវបានលុបចោល៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


