ព័ត៌មានអន្ដរជាតិ
លោក Netanyahu ឲ្យរង្វាន់ប្រាក់ ៥លានដុល្លារសម្រាប់ការរំដោះចំណាប់ខ្មាំងបានម្នាក់
ទឹកប្រាក់ ៥លានដុល្លារ នឹងត្រូវផ្ដល់ជូនជារង្វាន់សម្រាប់នរណាក៏ដោយឲ្យតែអាចរំដោះចំណាប់ខ្មាំងបានម្នាក់ចេញពីតំបន់ហ្គាហ្សា។ នេះបើយោងតាមការប្រកាសរបស់លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កាលពីថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២៤ អំឡុងដំណើរទស្សនកិច្ចរយៈពេលខ្លីមួយនៅមូលដ្ឋានយោធាអ៊ីស្រាអែលក្នុងតំបន់ហ្គាហ្សាស្ទ្រីប។

លោក Netanyahu បានផ្ញើសារទៅកាន់ប៉ាឡេស្ទីនថា៖ «សម្រាប់អ្នកដែលចង់ចាកចេញពីការជាប់គាំងនេះ ខ្ញុំសូមប្រាប់ថា នរណាក៏ដោយឲ្យតែនាំចំណាប់ខ្មាំងមកយើងបាន នឹងអាចរកផ្លូវសុវត្ថិភាពមួយសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ។ យើងក៏នឹងផ្ដល់ប្រាក់ ៥លានដុល្លារឲ្យសម្រាប់[ការរំដោះ]ចំណាប់ខ្មាំងនីមួយៗ»។
មេដឹកនាំអ៊ីស្រាអែល បានបន្តថា៖ «ជម្រើសគឺជារបស់អ្នក ប៉ុន្តែលទ្ធផលគង់តែដូចគ្នាទេគឺថា យើងនឹងនាំពួកគេត្រឡប់មកវិញទាំងអស់។ អ្នកដែលហ៊ានធ្វើរឿងអាក្រក់លើចំណាប់ខ្មាំងរបស់យើង នឹងត្រូវស្លាប់។ យើងនឹងតាមចាប់អ្នក ហើយយើងនឹងចាត់ការអ្នក»។
ការប្រកាសផ្ដល់រង្វាន់របស់លោក Netanyahu បានធ្វើឡើងស្របពេលបាតុកម្មទ្រង់ទ្រាយធំ ដែលរៀបចំឡើងប្រជាជនអ៊ីស្រាអែល និងក្រុមគ្រួសារចំណាប់ខ្មាំង នៅតែបន្តកើតមាន ខណៈពួកគេបានទាមទារឲ្យនាយករដ្ឋមន្ត្រីធ្វើយ៉ាងណាឈានទៅដល់កិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស ដើម្បីរំដោះមនុស្សជាទីស្រឡាញ់របស់ពួកគេ។
កន្លងមក លោក Netanayahu ធ្លាប់បានលើកឡើងថា ប្រតិបត្តិការយោធាគឺជាជម្រើសតែមួយគត់ សម្រាប់ជួយចំណាប់ខ្មាំងទាំងឡាយ ហើយសង្គ្រាមនៅហ្គាហ្សានៅតែបន្តទៅមុខទៀត លុះត្រាណាតែវត្ថុបំណងនេះសម្រេចបាន។
សូមបញ្ជាក់ថា អ៊ីស្រាអែល បានប៉ាន់ស្មានថា ចំណាប់ខ្មាំងប្រហែល ១០១នាក់នៅជាប់ឃុំឃាំងក្នុងតំបន់ហ្គាហ្សា ដោយក្នុងនោះមួយភាគបីនៃពួកគេប្រហែលជាបាត់បង់ជីវិតរួចទៅហើយ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


