ព័ត៌មានអន្ដរជាតិ
ចិនអំពាវនាវឲ្យភាគីជម្លោះរុស្ស៊ី-អ៊ុយក្រែន «រក្សាការអត់ធ្មត់»ចូលរួមដោះស្រាយដោយនយោបាយ
ប្រទេសចិនបានអំពាវនាវឱ្យភាគីជម្លោះគឺអ៊ុយក្រែននិងរុស្ស៊ី រក្សាការអត់ធ្មត់ បន្ទាប់ពីទីក្រុងមូស្គូបានប្រើប្រាស់មីស៊ីលផ្លោងដែលមានសមត្ថភាពដូចនុយក្លេអ៊ែរ វាយប្រហារលើមូលដ្ឋានរោងចក្រឧស្សាហកម្មផលិតសម្ភារៈយោធា Pivdenmash ក្នុងទីក្រុង Dnipro របស់អ៊ុយក្រែន ហើយចិនអំពាវនាវភាគីទាំងអស់ចាំបាច់ត្រូវ «ធ្វើឱ្យស្ថានភាពចុះត្រជាក់»។

រុស្ស៊ីបានបង្កើនការវាយប្រហារយ៉ាងខ្លាំងលើប្រទេសអ៊ុយក្រែន ក្រោយដឹងថា អតីតប្រធានាធិបតី ដូណាល់ ត្រាំ ដែលសន្យាបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនក្នុងរយៈពេលដ៏ខ្លី បានឈ្នះការបោះឆ្នោតសហរដ្ឋអាមេរិកកាលថ្ងៃទី៥ខែវិច្ឆិកា។
ជាការឆ្លើយតបចំពោះការវាយប្រហារយ៉ាងសន្ធាប់នេះ ប្រធានាធិបតីជិតផុតអាណត្តិរបស់សហរដ្ឋអាមេរិក លោក ចូ បៃដិនដែលតែងគាំទ្រអ៊ុយក្រែន កាលពីថ្ងៃទិត្យ បានអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់មីស៊ីលចម្ងាយឆ្ងាយ ATACMS សម្រាប់ការវាយប្រហារចូលដីរុស្ស៊ី។
រុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថា ការវាយប្រហាររបស់ខ្លួនបានកើតឡើងជាការឆ្លើយតបទៅនឹងអ៊ុយក្រែនដែលដាក់គោលដៅលើរុស្ស៊ីក្នុងសប្តាហ៍នេះជាមួយនឹងកាំជ្រួចរយៈចម្ងាយឆ្ងាយដែលផលិតនៅសហរដ្ឋអាមេរិក អង់គ្លេស និងបារាំង។
អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនបាននិយាយនៅក្នុងសន្និសីទកាសែតប្រចាំសប្តាហ៍របស់ខ្លួនថា «ភាគីទាំងអស់គួរតែរក្សាភាពស្ងប់ស្ងាត់ និងការអត់ធ្មត់ ជំរុញការសន្ទនា និងការពិគ្រោះយោបល់ដើម្បីធ្វើឱ្យស្ថានការណ៍ចុះត្រជាក់វិញ និងប្រមូលលក្ខខណ្ឌសម្រាប់ការសម្រេចបានជាបឋមនៃបទឈប់បាញ់ និងដំណោះស្រាយនយោបាយនៃវិបត្តិ»។
ក្រសួងការបរទេសចិនក៏បានរំលឹកឡើងវិញនូវជំហរសាធារណៈរបស់ប្រទេសចិនចំពោះជម្លោះនេះ ដោយនិយាយថា «វិបត្តិគួរតែត្រូវបានដោះស្រាយតាមរយៈមធ្យោបាយនយោបាយ ដើម្បីជៀសវាងការកើនឡើងនៃស្ថានការណ៍»៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ